Monday, December 16, 2019

រឿងបងធម៌ប្រុសប្អូនធម៌ស្រីនាំគ្នាឡើងផ្ទះសំណាក់ត្រូវប្ដីខាងស្រីតាមទាន់បង្កការភ្ញាក់ផ្អើល

ខេត្តស្ទឹងត្រែង៖ នៅ ថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០១៩ ត្រង់ចំណុចក្នុងផ្ទះសំណាក់ហ្គោល ហ៊ុន សៀ ២ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។
មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចផ្ទះសំណាក់ ហ្គោល ហ៊ុន សៀ២ ខណៈពេលដែលប្អូននិងបងធម៌បាននាំគ្នាឡើងផ្ទះសំណាក់ដើម្បីឡើងឋានសួគ៌តែត្រូវប្ដីខាងស្រីមកទាន់។
បើយោងតាមការរៀបរាប់របស់មិត្តភក្កិប្ដីម្នាក់ទៀត បាននិយា យថា គេតែងតែនិយាយប្រាប់ថា ប្រពន្ធរបស់គេហាក់ដូចជាប្លែក ហើយឃើញមានការឆាតទំនាក់ទំនងជាមួយបងធម៌របស់គេ តាមហ្វេសប៊ុករហូត និងចេញបាត់ពីផ្ទះជាច្រើនដង ទើបមានការតាមដានឃើញចូលផ្ទះសំណាក់ជាមួយបងធម៌។
មិត្តភក្កិរបស់ប្តីដែលបានតាមដាននៅថ្ងៃនេះ ប្ដីរបស់ស្ត្រីមានសាហាយបានឃើញមិត្តភក្កិរបស់គេនិង ត្រូវជាបង ធម៌របស់ប្រពន្ធបានទិញបាយ ចំនួន ២ កញ្ចប់ដូង ២ បានជិះម៉ូតូទៅកាន់ផ្ទះសំណាក់ រងចាំរួមរ័កជាមួយប្អូនធម៌ (ត្រូវជាប្រពន្ធមិត្តភក្កិរបស់ខ្លួន)។
ក្រោយពីប្ដីរបស់គេឃើញ បានប្រាប់គាត់ឲ្យតាមមើលថាមិត្ត ភក្កិរបស់គេទិញបាយនិងដូងនោះទៅកន្លែងណា គេក៏តាមរហូតក៏ឃើញបុរសជាសាហាយបានចូលផ្ទះសំណាក់នេះ ហើយគេក៏ត្រឡប់មកវិញ ក៏ជួបនឹង ប្រពន្ធមិត្តភក្កិបានជិះម៉ូតូទៅ ហើយស្ត្រីផិតប្ដីឃើញមិត្តភក្កិរបស់ប្តីជិះឡានតាម ក៏ធ្វើជិះម៉ូតូហួសផ្ទះសំណាក់។ ក្រោយពីមិត្តភក្កិប្ដីជិះឡានហួសទៅបាត់ គេក៏ត្រឡប់មកវិញចូលផ្ទះសំណាក់រួមរក្ស ជាមួយបង ធម៌ (ដែលត្រូវជាមិត្តភក្កិប្ដីរបស់ខ្លួន)។
មិត្តភក្កិរបស់ប្ដីដែលជាអ្នកជួយតាមដាន ក្រោយពីឃើញប្រពន្ធរបស់មិត្តភក្កិចូលផ្ទះសំណាក់ហើយ ក៏បានទូរស័ព្ទទៅ ប្រាប់ប្ដីរបស់គេ ចូលទៅតាមទាន់ក្នុងបន្ទប់ផ្ទះសំណាក់ហ្គោល ហ៊ុន សៀ2 នេះ បានធ្វើការប្រតាយប្រតប់គ្នា និងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនបុរសនេះ និងប្រពន្ធ រួមទាំងវត្ថុតាងមួយចំនួនដូច ជាស្រោមអនាម័យដូងពីរនិងបាយពីរកញ្ចប់ ដង្កៀបកៀបសក់និងបាននាំយកទៅកាន់ការិយាល័ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។
ករណីផិតក្បត់និងមានសាហាយនេះ មិនត្រូវបានសមត្ថកិច្ចឱ្យថតនោះទេ ហើយក៏មិនបានដឹងថាបុរសសង្ស័យ ឈ្មោះអ្វីនឹងស្ត្រីដែលផិតក្បត់ប្ដីនោះឈ្មោះអ្វីនោះដែរ គ្រាន់តែសមត្ថកិច្ចប្រាប់ថារឿងនេះ អ្នកប្ដឹងគ្រាន់តែឱ្យបុរស
ជាបងធម៌ (មិត្តភក្កិ)និងប្រពន្ធរបស់ខ្លួន ធ្វើកិច្ចសន្យាបញ្ឈប់ការ ទាក់ទងជាមួយប្រពន្ធររបស់ខ្លួនបន្តទៀតតែប៉ុណ្ណោះដើម្បីបញ្ចប់បញ្ហា។





0 Reviews:

Post a Comment