Friday, December 20, 2019

រថយន្ត ឡិចសុីស ៥៧០ បុកជាមួយ រថយន្តក្រឡុកសុីម៉ងពេញទំហឹង នៅចំណុចគល់ស្ពានថ្មី ខេត្តកំពត...

កំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចគល់ស្ពានថ្មី ខាងលិច រវៀងរថយន្ត ឡិចសុីស ៥៧០ បុកជាមួយរ​ថ​យន្តក្រឡុកសុីម៉ងពេញទំហឹង សំណាងណាស់អ្នកបើកបររថយន្ត ឡិចសុីសមិនរងគ្រោះថ្នាក់ដល់អាយុជីវិត។
ហេតុការណ៍នេះកើតឡើងនៅចំណុចស្ពានថ្មីខាងលិច នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ៣ៈ​២​០​ ​នាទីទៀបភ្លឺ។

ដោយមានមិត្តភក្កិនឹងសម្ថកិច្ចជួយសង្គ្រោះ នឹងបានធ្វើការហៅឡានស្ទួចមកជួយទាញ ទើបសង្រ្គោះបាន​ជ​ន​រងគ្រោះដែលគៀបជាប់ក្នុងរថយន្ត ហើយមិត្តភក្កិក៏បានដឹកជនរងគ្រោះតាមរថយន្តផ្ទាល់ខ្លួនទៅមន្ទីរពេទ្យ រីឯ តៃកុងឡានធំត្រូវសម្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ៕






0 Reviews:

Post a Comment