Monday, December 23, 2019

លោកអភិបាលក្រុងដូនកែវ ចុះពិនិត្យ​ទីតាំងត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល និងអំពាវនាវដល់ពលរដ្ឋចូលរួមកំសាន្តទាំងអស់គ្នា

ខេត្តតាកែវ៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ ព្រឹកថ្ងៃចន្ទ ១២ រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ពុទ្ធស័ករាជ ២៥ ៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលមានការអមដំ ណើរដោយ អភិបាលរងក្រុងដូនកែវ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំង សម្រាប់ត្រៀមរៀបចំកន្លែងប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល នាពេលឆាប់ខាងមុខនេះ ឆ្នាំ ២០១៩ ឈានចូលឆ្នាំ ២០២០ នៅ មុខសាលមហោស្របខេត្តតាកែវ ។​

លោកអភិបាលក្រុងដូនកែវ កង អាណាន់ បានមាន ប្រសាស ន៍ថា ការរៀបចំកម្មវិធីអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ ឯកឧត្តម​អភិបាលខេត្តតាកែវ អ៊ូច ភា លោកក៏អញ្ជើញចូលរួមអបអរផងដែរ ក្នុងនាមលោកជាអាជ្ញាធរ និងមន្ត្រីក៏ដូចជាអ្នកពាក់ព័ន្ធត្រូវត្រៀមលក្ខណៈ ដើម្បីប្រារព្ធពិធីនេះ អោយបានអធឹកអាធ័ម នឹងត្រៀមការពារសន្តិសុខសណ្តាប់ធ្លាប់ សុវត្ថិភា ដែលបានអញ្ជើញមកចូលរួមលេងកំសាន្តសប្បាយក្នុងពិធីនេះ មានសុវត្តិភាពរហូតដល់ចប់។​

បញ្ជាក់ផងដែរថា ក្នុងមួយរយៈពេលកន្លងមកនេះ ក្រុងដូនកែវបានផ្លាស់ប្តូរមុខមាត់ថ្មី អមទៅដោយសមិទ្ធផលថ្មីៗជាច្រើនកើតទ្បើងព្រោងព្រាតធ្វើឲ្យមានចំណាប់យ៉ាងខ្លាំងពីសំណាក់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិដែលបានធ្វើដំណើរឆ្លងកាត់ខេត្តដែលមានប្រវត្តវ័យចំណាស់ចាស់ជាងគេ មួនេះ នៅក្នុងប្រទេសកម្ពុជារបស់យើង ។

អ្វីៗទាំងនេះហើយដែលកើតចេញ ដោយសារការខិតខំរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាការខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត ដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានលះបង់សព្វគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិនិងប្រជាជនផងដែរ៕




0 Reviews:

Post a Comment