Tuesday, December 24, 2019

អគ្គីភ័យឆេះផ្ទះសំណាក់ ៤ជាន់ នៅក្រុងបាវិត សង្ស័យឆ្លងចរន្តអគ្គិសនីចេញពីទូរទឹកកក...

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វា​យ​រៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះមានម្ចាស់ឈ្មោះ លូ ឈិនអៀន ភេទស្រី អាយុ​៤​២​ឆ្នាំ ជនជាតិម៉ាឡេស៊ី ដែលមានយីហោម៉ាឡៃសាងសង់អំពីថ្ម មានកំពស់ ៤ជាន់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុ​ងបាវិត ខេត្តស្វាយរៀង។ ចំពោះអគ្គីភ័យនេះមិនបណ្ដាលឲ្យមានមនុស្សរងគ្រោះដល់អាយុជីវិតឡើយគ្រាន់ តែខូចខាតស​ម្ភា​រៈមួយចំនួនប៉ុណ្ណោះ។
បន្ទាប់ពីទទួលព័ត៌មានភ្លាមលោក វណ្ណ សុមន្នី អភិបាលរងក្រុងបាវិត សហការជាមួយកម្លាំងមូលដ្ឋាន អ.ហ ក្រុងបាវិត និងក​ម្លាំ​ង អ.ហ ខេត្តស្វាយរៀងបាន ដឹកនាំដោយកម្លាំងប្រមាណ ២០នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង និងប្រើទឹកអស់ ៣រថយន្ត។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែឆ្លងចរន្តអគ្គីសនី ចេញពីទូរទឹកកកទើបបណ្ដាលឲ្យមានអគ្គីភ័យខាងលើកើតឡើ​ង​៕





0 Reviews:

Post a Comment