Sunday, December 22, 2019

អាគារសាខាពន្ធដាខេត្តតាកែវត្រូវបានក្រុមចោចូលគាស់រុះរើឯកសារមួយចំនួនដោយសុវត្ថិភាពសាខាពន្ធដាខេត្តតាកែវ...!!

តាកែវ៖ កាលពី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ជារឿងដែលមិនគួរកើតទាល់តែសោះត្រូវធ្វើអោយអាមាសជាទីបំផុតព្រោះអគារសាខា ពន្ធដាខេត្តតាកែវ ត្រូវបានក្រុមចោរចូលគាស់ដោយសុវ ត្ថិភាព ខណៈគ្មានសន្តិសុខប្រចាំការនៅពេលយប់បណ្តាលអោយករណីនេះចោរចូលលួចគាស់អាគារសាខាពន្ធដាបានដោយរលូន។
ខេត្តតាកែវស្ថិតនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ កាលពី យប់នោះ គឺបានបាត់លុយ២លានរៀល និងរុះរើឯកសាររាយប៉ាយពាសពេញបន្ទប់ដែលក្រុមចោរទាំងនោះបានដាក់ ជណ្តើរឬស្សីឡើងធ្វើសកម្មភាពចូលគាស់តាមបង្អចអគារសាខា។

លោក ពៅ ពុត្រា ប្រធានសាខាពន្ធដាខេត្តតាកែវ បានបញ្ជាក់នៅថ្ងៃទី២០ ខែធ្នូនេះថា គ្មានបាត់លុយ ឬឯកសារអ្វីនោះទេ។ ប៉ុន្តែពិតជាមានក្រុមចោរគាស់ចូលអគារសាខាពន្ធពិតមែន។ សូមបញ្ជាក់ថាលោកប្រធានសាខាបន្ធដាខេត្ត ហាក់មិនសូវពេញចិត្តនឹងក្រុមអ្នកសារព័ត៌មាន ដែលសួររឿងចោរចូលគាស់អគាររបស់ខ្លួនទាន់តែសោះ ព្រោះមិនចង់ឲ្យថ្នាក់លើស្តីបន្ទោសឬដកតំណែង ដែលកើតមកពីការធ្វេសប្រហែសរបស់ខ្លួន។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាចាប់ខ្លួនយកមក ផ្ដន្ទាទោសឲ្យទាល់តែបាន។ ករណីគាស់ផ្ទះប្រជាពលរដ្ឋ ផ្ទះមេប៉ុស្ដិ៍ ជាច្រើន ដល់ឥឡូវនេះក៏ធ្លាយព័ត៌មាន គាស់អគារសាខាពន្ធដាខេត្តតែម្ដង ពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចទាំងអស់ នឹងកំណត់មុខសញ្ញាឈានទៅឃាត់ខ្លួនជាក់មិនខាន៕




0 Reviews:

Post a Comment