Friday, December 27, 2019

នគរបាលខេត្ដព្រៃវែង ចាប់ខ្លួនចោរប្លន់តាមដីកាបង្គាប់របស់តុលាការចំនួន៤ ដកហូតស្លាកលេខម៉ូតូ និងវត្ថុតាងមួយចំនួន....

(ព្រៃវែង)៖ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើចាន់ខ្លួនបុរសជាចោរប្លន់ម្នាក់ ឈ្មោះ ស៊ន់ ស៊្រាង អាយុ៤៧ឆ្នាំ ស្រុកកំណើត នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដែលបច្ចុប្បន្ននៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន៤ដីកា។
ការចុះឃាត់ខ្លួនបុរសខាងលើនេះ បានធ្វើឡើងនៅចំណុចផ្ទះ ឈ្មោះ ពៅ ផារី ភេទស្រី អាយុ៦១ឆ្នាំ ក្នុងភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង វេលាម៉ោង១៣៖២០នាទី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ ដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន៤ដីកា រួមមាន៖
* ដីកាទី១៖ បង្គាប់ឲ្យចាប់ខ្លួនលេខ ០៣/១៩ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩
* ដីកាទី២៖ ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ០៤/១៩ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ស៊ន់ ស៊្រាង ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈួក ខេត្តកំពត ចេញដោយលោក អាំង សុភា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត
* ដីកាទី៣៖ បង្គាប់ឲ្យចាប់ខ្លួនលេខ១៥ ដបចព្រ/ទ២០១៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ចេញដោយលោក សាំង សេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ពីបទប្រើប្រាស់ឯកសារក្លែង
* ដីកាទី៤៖ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៧០/១៩ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឲ្យចាប់ខ្លួនឈ្មោះ ស៊ន់ ស៊្រាង ពីបទប្រើប្រាស់ឯកសារក្លែង ចេញដោយលោក រស់ បូផាណា ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តព្រៃវែង។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក C125 ពណ៌ខ្មៅស៊េរី ២០២០ លេខតួ និងលេខម៉ាស៊ីន 5609031 គ្មានផ្លាកលេខ, ផ្លាកលេខម៉ូតូ១៦ផ្លាក, កញ្ចក់ម៉ូតូចំនួន៥គូរស្នើ១០, ដុំសោម៉ូតូចំនួន៤, សោលេខ១២ ចំនួន១, សោលេខ១៤ ចំនួន១, កាំបិតកៃចំនួន១, កាតាបពណ៌ខ្មៅចំនួន១, វិក័យបត្រពេទ្យចំនួន១សន្លឹក, ទូរសព្ទម៉ាកណូគាពណ៌ខ្មៅចំនួន១។
បច្ចុប្បន្នមុខសញ្ញាខាងលើ និងវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕




0 Reviews:

Post a Comment