Saturday, December 28, 2019

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រីលើកទី៤»....

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិប​តី​បើ​ក​ការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តីលើកទី៤»។ ពិធីនេះរៀបចំធ្វើឡើងនៅតារាងវាយកូន​គោ​លវឌ្ឍនៈហ្គោលរីសត ក្នុងខេត្តកណ្តាល។
ការប្រកួតនេះមានកីឡាករជាតិ-អន្តរជាតិចូលរួមប្រកួតសរុប ១៧៩រូប ក្នុងនោះមានកីឡាករអន្តរជាតិចំនួន ៣៣រូប និងកី​ឡា​​ករនារីចំនួន ២៣រូប។ ការប្រកួតវាយកូនគោលថ្ងៃនេះមានបីប្រភេទរួមមាន‌៖ ការប្រកួតលក្ខណៈជាក្រុម, ការប្រកួតឯកត្តជននារី និងការប្រកួតឯកត្តជនបុរស។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុ​ជា បានថ្លែងក្នុងពិធីបើកការប្រកួតវាយកូនគោលនោះថា ការប្រកួតនេះ ដើម្បីអបអរសាទរខួបលើកទី២១ នៃការបញ្ចប់សង្គ្រា​ម​ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងគូសបញ្ជាក់ថា សុខសន្តិភាព និងសេរីភាពនៃប្រជាជាតិខ្មែរ នាពេលបច្ចុប្បន្ននេះស្តែ​ង​ចេញពីការលះបង់ និងការតស៊ូដែលយក ជីវិតមកធ្វើជាដើមទុនក្នុងដំណើរស្វែងរកការសង្រ្គោះជាតិ សន្តិភាព និងសេចក្តីសុ​ខរបស់ប្រជាជនខ្លួន។ ប្រវត្តិសាស្រ្តដ៏ជូរចត់ទាំងនេះ គឺជាសារដ៏សំខាន់មួយដែលបញ្ជាក់ថាការដែលកម្ពុជាឈានដល់កម្រិតអ​ភិវឌ្ឍន៍មួយដែលអាចប្រៀបធៀបជាមួយនឹងប្រទេសមួយចំនួននៅក្នុងតំបន់ ព្រមជាមួយការសម្រេចបានកំណើនសេដ្ឋកិច្ចលូតលាស់ឥតឈប់ឈរនេះ គឺកើតចេញពីសមិទ្ធិផលនៃការដាក់ចេញ និងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុ​ន សែន យ៉ាងពិតប្រាកដដែលប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំ និងដឹងពីគុណតម្លៃនៃការលះបង់ដ៏ធំធេងនេះ។
បន្ទាប់ពីការថ្លែងសុន្ទរកថារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអ​ញ្ជើ​​ញវាយកូនគោលនិម្មិតរូបបើកការប្រកួត។
សូមបញ្ជាក់ថា ការប្រកួតនេះមានរយៈពេលមួយថ្ងៃ ហើយសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទការប្រកួត និងប្រគល់រង្វា​ន់​ដល់កីឡាករជយលាភីនៅរាត្រីនេះ៕















0 Reviews:

Post a Comment