Saturday, December 21, 2019

រថយន្តដឹកស៉ីម៉ង់ត៍ រេចង្កូតបុករថយន្តសាំយ៉ុងពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់ និងរបួស៥នាក់...

សមត្ថកិច្ចនគបាលចរាចរណ៍ ស្រុកបរិបូរណ៍ ដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្តម៉ាកសាំយ៉ុង ដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 2AA 3073 និង រថយន្តម៉ាក SCANIA ដឹកស៊ីម៉ង់ត៍ ពា​ក់ស្លាកលេខខាងមុខ ភ្នំពេញ 3E9532 ស្លាកលេខខាងក្រោយ ភ្នំពេញ 4A7116 បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា។
សមត្ថកិច្ចនគបាលចរាចរណ៍ បានបន្តថា លុះមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹង បណ្ដាលឱ្យស្លាប់មនុស្សប្រុសម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នកបើកបររថយន្តសាំយ៉ុងម្នាក់ ទៀត រងរបួសធ្ងន់បានដាច់ខ្យល់ស្លាប់។ រីឯអ្នករងរបួសទាំ​ង ៥នាក់ កំពុងតែត្រូវបានសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។
ក្នុងហេតុការណ៍ គ្រោះថ្នាក់ខាងលើនេះ គឺរថយន្តក្រឡុកស៉ីម៉ង់ត៍បានរេចង្កូត ចូលមកចំណែកផ្លូវខាងស្កាំរបស់រថយន្តសាំយ៉ុង ខណៈដែលរថយន្តសាំយ៉ុងបើកគេចស្ទើតែធ្លាក់ផ្លូវទៅហើយនោះ។
ក្រោយពេលកើតហេតុអ្នកបើកបរ រថយន្តក្រឡុកស៊ីម៉ង់ត៍ បង្កគ្រោះថ្នាក់បានរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។ ដោយឡែក រថយន្តទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបរិបូរណ៌ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕






0 Reviews:

Post a Comment