Thursday, December 19, 2019

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញបើកវេទិការពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តតាកែវ លើកទី២

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតា កែវ  នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯក ស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក លីសា វេត អភិបាលរងខេត្ត បាន អញ្ជើញ ជាអធិបតីក្នុងវេទិ កាពិគ្រោះ យោបល់ រវាងរដ្ឋបាលខេត្ត និង អង្គការ សង្គមស៊ីវិល (លើ កទី២) ដែលកម្មវិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកនាយករដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត កងកម្លាំងទាំង៣ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រីអភិបាលរង ក្រុង ស្រុក ទាំង១០លោក លោកស្រីមន្ត្រីរាជការសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរអង្គភាព ពាក់ព័ន្ធនានា លោក លោកស្រីតំណាងអង្គការ សមាគម និងសសយកខេត្ត សរុបអ្នកចូលរួមចំនួន១៥០នាក់ កម្មវិធីនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។

មានប្រសាសន៍ឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបញ្ជាក់ថា ៖ បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសហគមន៍នានានៅក្នុងមូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាព ស្របតាមច្បាប់ជាធរមានដោយគ្មានការហាមឃាត់ ឬរារាំងហើយមិនតម្រូវឲ្យជូ នដំណឹងជាមុនក្នុងរយៈពេលយ៉ាងតិច ៣ថ្ងៃ ទៅអាជ្ញាធរមូលដ្ឋានឡើយ។ រដ្ឋបាលខេត្តតាកែវ ក៏បានដាក់វិធានការ ឲ្យធ្វើការត្រួតពិនិត្យតាមដាន និងការអនុវត្តគោលការណ៍ខាងលើនេះ ពីគ្រប់អាជ្ញាធរមូលដ្ឋានរហូតមកដល់ខែធ្នូឆ្នាំ២០១៩ កន្លងទៅនេះរដ្ឋបាលខេត្តមិនបានទទួលរបាយការណ៍ ឬព័ត៌ មានណាមួយពាក់ព័ន្ធនឹងការរារាំងសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាននោះឡើយ។

ដើម្បីបង្ហាញនូវឆន្ទៈពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋនិងបង្ហោះនយោបាយនៅកម្ពុជារដ្ឋបាលខេត្តបានផ្ដោតលើចំណុ ចសំខាន់ៗចំនួន ៤ដូចខាងក្រោម៖

១. ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋបន្ថែមទៀតជាពិសេសការអនុញ្ញាតឱ្យបុគ្គល ដែលជាប់បម្រាមធ្វើសកម្មភាពនយោបាយ អាចចាប់ផ្ដើមធ្វើសកម្មភាពនយោបាយឡើងវិញបានឮ.

២. ការលើកកម្ពស់ភាពជាដៃគូពិតប្រាកដជាមួយអង្គការសង្គមស៊ីវិល..

៣. វិធានការដោះស្រាយពាក់ព័ន្ធសិទ្ធិការងារនិងសហជីព
និងទី៤. ការលើកកម្ពស់ដំកើនសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់នានាជាធរមាន។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការស្នើសុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងដៃគូអភិវឌ្ឍន៍សមាគម និងអង្គការសង្គមស៊ីវិល បន្តគាំទ្រនឹងចូលរួមជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរដែនដីក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានភាពរីកចម្រើននិងរុងរឿងដូចបណ្ដាប្រទេសនានាលើសកលលោក៕
















0 Reviews:

Post a Comment