Saturday, December 21, 2019

តុលាការខេត្តប៉ៃលិន ចេញដីកាបង្គាប់ឲ្យឃុំខ្លួនយុវជនម្នាក់ ដែលប្រើអំពើហិង្សាលើតារាចម្រៀង នាយចឺម....

ជនត្រូវចោទ ង៉ែត លីទី ដែលត្រូវសម្រេចឲ្យឃុំខ្លួននេះ ត្រូវដាក់ក្រោមការពិនិត្យពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ តាមមាត្រា២១៨ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។
គួរជម្រាបថា តារាចម្រៀងនាយចឺម ត្រូវបានយុវជនម្នាក់ប្រើប្រាស់អំពើហិង្សា បណ្ដាលឲ្យរងរបួសត្រូវក្បាល និងដងខ្លួន នៅខេត្តប៉ៃលិន ហើយត្រូវបានគេបង្ហោះចែកចាយវីដេអូពេញក្នុងបណ្ដាញសង្គម Facebook។ ខណៈមូលហេតុយ៉ាងណានោះ មិនទាន់មានសមត្ថកិច្ចណា បញ្ជាក់ឲ្យដឹងច្បាស់នៅឡើយទេ ប៉ុន្ដែព័ត៌មានដែលចែកចាយនោះ អះអាងថា ពាក់ព័ន្ធរឿងស្នេ​ហា​ត្រីកោណ៕


0 Reviews:

Post a Comment