Sunday, December 29, 2019

ចាប់បានជនសង្ស័យ២នាក់ជាមួយថ្នាំញៀន១ញ្ចប់ នៅសង្កាត់វត្តភ្នំ...

ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាល នៃគណះអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១២និង១០នាទី អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវ១៣កែងផ្លូវ១០២ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖
១-ឈ្មោះ ចាន់ ដារ៉ូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។
២-ឈ្មោះ ពេជ្រ កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖
១-ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំល្មម។
២-ឧបករណ៍ប្រើប្រាស់គ្រឿងញៀន។
៣-ទូរសព្ទ០២គ្រឿង ម៉ាកHUAWEI ពណ៌ខ្មៅ និងទូសព្ទLGពណ៌ស។
៤-ម៉ូតូម៉ាក់ ZOOMER X ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង 1D 5374។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

 

0 Reviews:

Post a Comment