Wednesday, December 25, 2019

បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ដល់ផ្លូវកោងមិនប្រយ័ត្ន បណ្តាលឲ្យដួលបាក់កស្លាប់មួយរំពេច....

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ជិះម៉ូតូលឿនដល់ផ្លូវកោងមិនប្រយ័ត្ន បណ្តាលឲ្យដួលបាក់កស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង នាវេលាម៉ោង ១៨និង៤០នាទីល្ងាច នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២​០១៩នៅលើកំណាត់ផ្លូវជាតិលេខ៧៦A.ត្រង់ចន្លោះkm.១១៨និងចន្លោះkm១១៩. ស្ថិតនៅភូមិពូតាំងសង្កាត់រម​នា​ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
បើតាមប្រភពពីសមត្ថកិច្ចក្រុងសែនមនោរម្យបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ភឿន វីរះ ភេទ ប្រុស អាយុ ៣​៦ ឆ្នាំ ជនជាតិ ខ្មែរមានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជនរងគ្រោះបានជិះម៉ូតូម៉ាកទ្រីមសង់១២៥ពណ៏ខ្មៅស្លាកលេខ 1D.1806  ក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្នម៉្យាងទៀតដោយផ្លូវកោងហើយរេចង្កូតដួលបាក់ក៍ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីជាតិ៕


0 Reviews:

Post a Comment