Thursday, December 19, 2019

បង្ក្រាបទីតាំងផលិតវេចខ្ចប់ និងចែក​ចាយ ប៊ីចេងសញ្ញា « រូបវែក »ក្លែងក្លាយដល់ទៅ ១៨តោន.....

សៀមរាប៖លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ប្រធានក្រុមប្រតិបត្តិការពិសេសរបស់(គបផក)ដឹកនាំកម្លាំងសហការជា​មួ​យសមត្ថកិច្ចពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីលោក សំរឹទ្ធ សុខុន ព្រះរាជ្ញារងនៃអយ្យ​ការសាលាដំបូងខេត្តសៀមរាប ចុះធ្វើការបង្ក្រាបទីតាំងផលិតវេចខ្ចប់ និងចែក​ចាយប៊ីចេង « សញ្ញរូបវែក »មួយកន្លែង រកឃើញប៊ីចេងក្លាយក្លាយជាច្រើនតោន​ឯណោះ។ 
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ភូមិខ្នា សង្កាត់ជ្រា​វ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងនេះ មានឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ ជាលទ្ធផលបានរកឃើញ ប៊ី​ចេ​​ងសញ្ញារូបវែក ក្លែងក្លាយសរុបជាង១៨តោន ត្រូវបានលោកព្រះរាជ្ញារងខេត្តសៀមរាប បញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ នាំម្ចាស់ទីតាំងទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់បន្តទៀត៕ 



0 Reviews:

Post a Comment