Wednesday, December 18, 2019

ជនជាតិនីហ្សេរីយ៉ាម្នាក់ផ្លោះរបងរត់គេចពីប៉ូលិសបង្ក្រាបគ្រឿងញៀន ២ថ្ងៃក្រោយស្លាប់យ៉ាងរន្ធត់.....

ភ្នំពេញ៖មានការភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ អ​ណ្តែ​​​​តទឹក ក្នុងសភាពហើមស្អុយទៅហើយ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះសាកសពខាងលើនេះគឺជាបុរសជនជា​តិ​នី​ហ្សេ​រីយ៉ា ដែលរត់គេចខ្លួនពីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនកាលពី២ថ្ងៃមុន ។
ហេតុការណ៍ប្រទះឃើញសាកសពនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងក្រុម​ទី​៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា កាលពី២ថ្ងៃមុន មុននឹងថ្ងៃប្រទះឃើញសាកសព ពោលគឺថ្ងៃទីល្ងាចថ្ងៃ​ទី​១​៦ ខែធ្នូ ឆ្នាំ២០១៩ មានកម្លាំងសមត្ថកិច្ចខាងមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីគ្រឿងញៀន នៅក្រុមទី​៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយបានចាប់ខ្លួនជនសង្ស័យជាជនជាតិនីហ្សេរីយ៉ាម្នា​ក់ ដកហូតបានថ្នាំញៀន៣គីឡូក្រាម។ចំណែកបក្ខពួកម្នាក់ទៀត (ដែលជាសាកសព) បានរត់គេចខ្លួនបាត់ ដោយបា​ន​​ផ្លោះរបង ចូលទៅក្នុងត្រពាំងទឹក ហើយក្នុងប្រតិបត្តិការនោះ ក៏មានការផ្ទុះអាវុធថែមទៀត បូករួមយប់ងងឹតទើបរកជនសង្ស័យមិនឃើញ ទើបដកកម្លាំងចេញទៅបាត់។លុះនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែប្រជាពលរដ្ឋចុះបេះត្រកួន ក៍ប្រទះឃើញសាកសព បុរសជនជាតិនីហ្សេរីយ៉ា ម្នាក់នេះអណ្តែតទឹក  ទៅហើយ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យតែម្តង៕ 

0 Reviews:

Post a Comment