Wednesday, December 25, 2019

ជនសង្ស័យ ២នាក់ ចូលគាស់ផ្ទះពលរដ្ឋ ខណ:ម្ចាស់មិននៅផ្ទះ ចាប់ខ្លួនបានម្នាក់....

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ចូលគាស់ផ្ទះពលរដ្ឋ ខណ:ម្ចាស់មិននៅផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិចាប់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង ៨និង០០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩  ត្រង់ចំណុចផ្ទះ​គ្មានលេខ ក្បែរស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើបានទៅលេងប្រទេសថៃ ដោយកឹមសោទ្វារពីខាងក្រៅ ២ជាន់ ហើយក៏បានផ្ដាំផ្ញើឲ្យអ្នកក្បែរខាងជួយមើលផងដែរ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែមានអ្នកជិតខាង បានរាយការណ៍ដល់ម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះរាយការណ៍បន្តទៅសមត្ថកិច្ច ឲ្យចុះជួយអន្តរាគមន៍ដោយឃាត់ខ្លួនបានជនសង្ស័យ អាយុប្រហែល ២១ឆ្នាំ ឃាត់ខ្លួនបញ្ជូនមកកាន់នគរបាលប៉ុស្តិ៍រដ្ឋាល ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវសមត្ថកិច្ចធ្វើការសាកសួរនាំប្រហែលជាង ៣០នាទី ទើបដឹងថា ជននោះប្រើសារធាតុលើសកម្រិត និយាយមិនដឹងរឿងអ្វី វិលចុះវិលឡើង ពីលិចទៅកើត ពីកើតទៅលិច៕





0 Reviews:

Post a Comment