Monday, December 30, 2019

ជនជាតិចិនមួយក្រុម លើកគ្នាមកកាន់មុខការិយាល័យពាណិជ្ជកម្មចិន(កុងសុល) រួចបន្តទៅស្ថានទូតចិន សុំការដោះស្រាយរឿងបញ្ហាប្រាក់ខែ.....

ភ្នំពេញ៖ ជនជាតិចិនមួយក្រុម ប្រហែល១០នាក់ បាននាំគ្នាមកដល់មុខការិយាល័យពាណិជ្ជកម្មចិន(កុងសុល) សុំការអន្តរាគមន៍ ដោះស្រាយបញ្ហាជាមួយក្រុមហ៊ុនចិន លាំង គ័ង នៅកំពង់សោម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ ៤​៣​២​C ផ្លូវព្រះមុន្នីវង្ស ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


ជាក់ស្តែង បើតាមការបញ្ជាក់ពីជនជាតិចិនខាងលើគឺពួកគាត់មានគ្នាប្រហែល១០នាក់ដែលមានបញ្ហាជាមួយក្រុមហ៊ុ​ន​ចិន លាំង គ័ង នៅកំពង់សោម បានមកដល់ខាងមុខការិយាល័យពាណិជ្ជកម្មចិន (កុងសុល) គោលបំណង ចង់អោ​យ​ខាងការិយាល័យពាណិជ្ជកម្មចិនជួយដោះស្រាយបញ្ហាប្រាក់ខែ ដែលក្រុមហ៊ុនមិនបើកប្រាក់ខែអោយ។ លុះនៅវេ​លា​​ម៉ោង ១០និង២០នាទី ព្រឹកថ្ងៃដដែល ជនជាតិ ចំនួន០៧នាក់បានចាកចេញពីមុខការិយាល័យពាណិជ្ជកម្មចិន​(កុ​ង​ស៊ុល) ទៅស្ថានទូតចិន ដោយនៅសល់ជនជាតិចិនចំនួន០៣នាក់នៅមើលអីវ៉ាន់៕ 


0 Reviews:

Post a Comment