Monday, December 30, 2019

បារីគេចពន្ធមួយកុងតឺន័រ ត្រូវបានបង្ក្រាបនៅតាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ.....

(ព្រះសីហនុ)៖ មន្ត្រីគយចល័តតំបន់៣ សហការជាមួយកងរាជអាវុធហត្ថស្នាក់ការ៤០២ ប្រចាំផ្លូវជាតិលេខ៤ បានរកឃើញថ្នាំ​​ជក់ (បារី) ប្រមាណជាងមួយពាន់ប៊ិច លាក់ក្នុងកុងតឺន័រដឹកជញ្ជូនតាមបណ្តោយផ្លូវជាតិលេខ៤ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២​០​១៩។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះថា ដោ​​​យមានកិច្ចសហការពីកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ កម្លាំងគយចល័តតំបន់៣ ដឹកនាំដោយលោក កែវ អ​ង្កាម ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ បានឃាត់រថយន្តមួយគ្រឿងម៉ាក Fuso ពណ៌ស ពាក់ស្លា​​​កលេខភ្នំពេញ 3E-9030 សណ្តោងកុងទីន័រមានដឹកបារីខុសច្បាប់ជាង ១ពាន់ប៊ិច។
មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា បារីទាំងអស់ដែលដឹកក្នុងរថយន្តនេះ គ្មានបិទតែម គ្មានឯកសារបង់ពន្ធគយនាំចូល និងមិនមា​ន​ឯកសារពាក់ព័ន្ធផ្សេងទៀតផ្ទុយនឹងច្បាប់នោះឡើយ។
វត្ថុតាងដែលដកហូតរួមមាន៖
*បារី ម៉ាក Z8
*បារី ម៉ាក WL 03
*បារីម៉ាក76។ សរុបទាំងអស់មានចំនួន ១១៦០ប៊ិច ដែលគ្មានការបង់ពន្ធត្រឹមត្រូវ។ បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកនៅស្នា​ក់​ការគយ និងរដ្ឋាករស្រុកស្រែអំបិល ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕




0 Reviews:

Post a Comment