Saturday, December 21, 2019

ជនសង្ស័យប្រុស​ស្រី​ចំនួន​៣​នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាព លួច​យក​កាបូប​លុយ​អ្នកលក់​ខោអាវ....

ខេត្តរតនគិរី៖ ជនសង្ស័យប្រុស​ស្រី​ចំនួន​៣​នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាព លួច​យក​កាបូប​លុ​យ​​អ្នកលក់​ខោអាវ នៅ​វេលាម៉ោង ៨ និង​៥៥នាទីព្រឹក ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​ផ្សារ​បរ​កែវ ភូមិ​១ ឃុំ​ឡា​មិញ ស្រុ​ក​បរ​កែវ ខេត្តរតនគិរី​។​
​សមត្ដកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ទី១​មានឈ្មោះ ឡុ​ក សាម៉ុន ភេទ​ស្រី អាយុ​​៤០​​ឆ្នាំ ,ទី២មានឈ្មោះ ឡុ​ក ហ៊ីង ភេទ​ប្រុស អាយុ​​៣៧​ឆ្នាំ ទាំង ​២ ​នាក់​ត្រូវជា ​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ និងទី​៣​​មានឈ្មោះ ជុំ នី​ន ភេទ​ស្រី អាយុ​​៣៩​​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុង​ខណ្ឌ​សែ​ន​​សុខ រាជធានី​ភ្នំពេញ​។ ចំណែកជនរងគ្រោះមាន​ឈ្មោះ ឈន ដាវី ភេទ​ស្រី អាយុ​ ៥៨ ​ឆ្នាំ មុ​ខរបរ​លក់​ខោអាវ​ជជុះ។
ប្រភពដដែលបន្តថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ ​បាន​ចូលមក​បន្លំ​លួច​យក​កាបូ​ប​ប្រាក់ ខណៈដែលជនរងគ្រោះ​កំពុង​រៀបចំ​ខោអាវ​ដាក់លក់ ​​បន្ទាប់ពីកើតហេតុ​ជនរងគ្រោះ​បានទៅ​ប្ដឹង​សមត្ថកិច្ច។ភ្លាមៗ​នោះ​កម្លាំង​ក៏ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់ការ​ឃាត់ខ្លួន​ជនសង្ស័យ​​ទាំង៣​នាក់​នៅ​ចំណុច​បឹង​យក្ខ​ឡោម ស្ថិតក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ហើយ​បានធ្វើ​ការឆែកឆេរ​រកឃើញ​ប្រាក់​ដុល្លារ​ចំនួន​១០៧០​ដុល្លារ​។​
​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅ​តុលាការ​តាម​នីតិវិធីច្បាប់៕


0 Reviews:

Post a Comment