Monday, December 30, 2019

រថយន្ត២គ្រឿង បុកប៉ះគ្នាបណ្តាលឲ្យរងការខូចខាត ម្ចាស់ទាំងសងខាងជជែកយកខុសយកត្រូវរៀងៗខ្លួន....

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកប៉ះគ្នា បណ្តាលឲ្យរងការខូចខាត ហើយភាគីទាំងស​ងខាងបានជជែកយកខុសយកត្រូវរៀងៗខ្លួនបែកផ្សែង។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ​និងអ្នកដំណើរ ដែលស្កិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១២និង០៧នាទី ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តហ្វតមួយគ្រឿង ពាក់ស្លា​ក​លេ​ខ 2AW- 2988 បើកបរដោយស្ដ្រីម្នាក់ បានធ្វើដំណើរពីកើតមកលិច ខណៈមកដល់កន្លែងកើតហេតុក៏បានបុកជា​មួ​យរថយន្តមួយគ្រឿងពាក់ស្លាកលេខព្រៃវែង 2A-0162 បើកបរដោយបុរសម្នាក់ កំពុងតែឈប់ដាក់ភ្ញៀវ បណ្តាលឲ្យ​រ​ងការខូចខាតទាំងសងខាង ហើយក៏បានជជែកគ្នាយកខុសត្រូវបែកផ្សែងនៅទីតាំងកន្លែងកើតហេតុ ។
ក្រោយកើតហេតុ ដោយភាគីទាំងសងខាងនិយាយគ្នាមិនត្រូវ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកក៏បានចុះមកធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕



0 Reviews:

Post a Comment