Wednesday, December 25, 2019

នារីរូបស្រស់ម្នាក់ ម៉ៅឡានជិះពីភ្នំពេញ ទៅក្រុងសៀមរាប គ្មានលុយអោយគេហើយ បែរជាឲ្យនគរបាលជួលសណ្ឋាគារ និងអ្វីៗឆ្ងាញ់ឲ្យនាងញ៉ាំទៀត...

សៀមរាប៖ នារីរូបស្រស់ម្នាក់ ម៉ៅឡានជិះពីភ្នំពេញ ទៅក្រុងសៀមរាប និយាយថ្លៃត្រូវគ្នាយ៉ាងត្រឹមត្រូវ តែគ្មានលុយអោយត្រូវអ្នករត់តាក់ស៊ីនាំយកទៅប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២​០​១៩ ។នារីរូបស្រស់ខាងលើនេះមានឈ្មោះ ជឹម បូរ៉ាន ភេទស្រី អាយុ ២៧ឆ្នាំ ស្រុកកំណើតនៅឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានទីលំនៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពពីអ្នករត់តាក់ស៊ីបានឲ្យដឹងថា មុនដំបូងនារីរូបស្រស់ខាងលើនេះ បានម៉ៅឡានគាត់ដោយជិះពីភ្នំពេញ ម​ក​ក្រុងសៀមរាប និយាយថ្លៃត្រូវគ្នាហើយ លុះពេលមកដល់ទីតាំងហើយនាងឆ្លើយថា គ្មានប្រាក់ក្នុងខ្លួនសូម្បីតែ​មួយរៀ​ល​ទៅវិញ គាត់ក៏ដឹកនាងទៅប្រគល់ជូនសមត្ថកិច្ច ដើម្បីស្វែងរកក្រុមគ្រួសារ បន្ទាប់មកនគរបាលបានសួរនាំ ប៉ុន្តែនាងមិននិយាយអ្វីច្រើនទេ? គ្រាន់តែស្នើសុំឲ្យនគរបាលជួលសណ្ឋាគារ និងអ្វីៗឆ្ងាញ់ឲ្យនាងញ៉ាំ។
អ្នករត់តាក់ស៊ីបានពោលទាំងអស់សំណើចថា « ដឹកភ្ញៀវលើកនេះ ដើម្បីជំរះចង្រៃឆ្នាំចាស់ ទទួលលាភឆ្នាំថ្មីហេងៗ» ។
ករណីខាងលើនេះ សមត្ថកិច្ចបានខលទូរស័ព្ទទៅបងប្រុសរបស់នាងឈ្មោះ ជឹម រ៉ូហ្សា ដើម្បីសាកសួរព័ត៌មានលម្អិតប​ន្ថែ​ម ទើបដឹងថា នារីនោះមានសតិល្អជាធម្មតាទេ ធ្វើអ្វីតាមតែចិត្តខ្លួនឯង មិនខ្លាចក្រែងឪពុកម្ដាយ បងប្រុសនាងបានបន្តទៀតថា«ឲ្យនាងទៅណាក៏ទៅចុះ ព្រោះនាងមានវ័យច្រើនហើយ» ក្រោយមកសមត្ថកិច្ចបានទិញនំប៉័ងដាក់សាច់ឲ្យ​នាងញ៉ាំ និងអប់រំណែនាំឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនាងមិនត្រឡប់ទៅវិញទេ ដោយហៅកង់បីឡើងជិះចេញទៅបាត់​៕



0 Reviews:

Post a Comment