Tuesday, December 17, 2019

អ្នកគ្រូបង្រៀន​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ សម្លាប់​ ក្រោយពេល​ចេញ​ពីសា​លារៀន....

ខេត្តបាត់ដំបង ស្ត្រី​មាន​មុខងារ​ជា​គ្រូបង្រៀន​សាលាបឋមសិក្សា​សំឡូតចាស់ត្រូវបាន​ឃាតក​សម្លាប់​ ខណៈ​ដែល​អ្នកគ្រូ​រូប​នេះ​ជិះ​ម៉ូតូ​ចេញពី​បង្រៀន​សិស្ស​វិលត្រឡប់​ទៅ​ផ្ទះនៅភូមិស្រែរាជ ឃំុសំឡូត ស្រុកសំឡូត។តាមពលរដ្ឋនៅទីនោះបានផ្ដល់ហេតុការណ៍​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ ត្រូវបាន​គេ​ប្រទះឃើញ​សព​នៅវេលា​ម៉ោ ង ៥​និង​២៥ នាទី​ល្ងាច​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ត្រង់ចំណុច​ចម្ការ​ចន្ទី ស្ថិត​ក្នុង​ភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដោយ​សភាព​សព​ជនរងគ្រោះ​ដេក​ផ្កាប់មុខ​នៅ​ក្នុង​ព្រៃ​ នៅ​ក្បែរៗ​ទីតាំង​កើតហេតុ​ គេ​សង្កេត​ឃើញ​ថា សម្ភារ:ជងរងគ្រោះគ្មានការបាត់បង់។
តាម​សេចក្តីជូនដំណឹង​របស់​ការិយាល័យ​អប់រំ យុវជន និង កីឡា ស្រុក​សំឡូត ទៅកាន់​មន្ទីរអប់រំ​យុវជន និង កីឡា ខេត្តបាត់ដំបង បាន​បញ្ជាក់ថា អ្នកគ្រូឈ្មោះ អ៊ូច ចាន់ថា អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត ជា​គ្រូ​បឋមសិក្សា អំពិល​លើ បាន​បាត់​ខ្លួន​នៅ​ចន្លោះ​ម៉ោង ១១ និង ៣០ នាទី ទៅ​ម៉ោង ១២ ថ្ងៃត្រង់ ពេលដែល​អ្នកគ្រូ​ចេញពី​សាលារៀន។
សេចក្តីជូនដំណឹង​នេះបានបញ្ជាក់​បន្ថែមថា សព​ត្រូវបាន​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង ៥ និង ២៥ នាទី ល្ងាច​ថ្ងៃ​ដដែល ក្នុងភូមិ​សាស្ត្រ​ខាងលើ ដែលមាន​ចម្ងាយ​ប្រមាណ ២០០ ម៉ែត្រ ពី​ផ្លូវ ការវិនិច្ឆ័យ​បឋម អាច​ជា​រឿង​គំនុំ សព​មាន​ស្លាកស្នាម​វាយតប់​ជាច្រើន​កន្លែង មុននឹង​ឃាតកសម្លាប់ ។
សមត្ថកិច្ច​បាន​ដេក​យាម​ជា​បណ្ដោះអាសន្ន ដោយសារតែ​នៅ​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារ នៃ​ការិយាល័យ​បច្ចេកទេស ធ្វើ កោសល្យវិច័យ​ចុះទៅពិនិត្យ​ស្លាកស្នាម ដើម្បី​វិភាគ​ឲ្យ​ដឹងថា ជា​ករណី​ឃាតកម្ម​ដោយ​គំនុំ ឬក៏​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ សម្លាប់ ងាយស្រួល​ក្នុងការ​ស្វែងរក​ឃាតក​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។




0 Reviews:

Post a Comment