Saturday, December 21, 2019

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពកុមាររងគ្រោះលង់ទឹកស្រះស្លាប់នៅស្រុកទឹកផុស

កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន ដែលរួមដំណើរដោយលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នៅរសៀលថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៩ នេះ បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយនិងគ្រួសារសព កុម៉ា២នាក់ដែលលង់ទឹកស្រះស្លាប់ នៅឃុំអភិវឌ្ឍន៍ ស្រុកទឹក ខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអារម្មណ៍ក្តុកក្តួលជាព ន់ពេកនិង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារកុមាររងគ្រោះទាំងពីរនាក់ ដែលបានលង់ទឹកស្រះស្លាប់ កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ។

 ឯកឧត្តមអភិបាលខេត្ត បានឲដឹងថា នៅក្នុងឆ្នាំ២០១៩នេះ ករណីលង់ទឹកស្លាប់នៅខេត្តកំពង់ឆ្នាំង បានកើតឡើងច្រើនគួរឲព្រួយបារម្មណ៍ ដែលទាមទារឲមានការយកចិត្តទុកដាក់និង ប្រុងប្រយ័ត្នខ្ពស់ ពីក្រុមគ្រួសារ អាណាព្យាបាល និង អា ជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។

ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាននាំយកថវិកា សម្រាប់ចូលរួមកម្មវិធីបុណ្យ ក្នុងមួយគ្រួសារចំនួន២ លានរៀល រួមនិងអង្ករ ត្រីខ និងឃិតមួយកញ្ចប់ផងដែរ ។ ដែលសម្ភារ: ថវិកា និង អង្ករ បានមកពីការចូលរួមសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ។ 

គួរបញ្ជាក់ថា កាលវេលាម៉ោង១៧ និង១៥នាទីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានក្មេងប្រុសស្រី២នាក់  បានលង់ទឹកស្រះស្លាប់ យ៉ាងអណោចអធម្ម ខណះពេលដែលពួកគេនាំគ្នាទៅលេងទឹកស្រះ ក្នុងបន្ទាយកងវរ:សេនាតូចលេខ១ ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ 

កុមាររងគ្រោះទាំង២រនាក់ ដែលលង់ទឹកស្លាប់នេះម្នាក់ឈ្មោះ សន ផាតម៉េងលៀង ភេទប្រុស អាយុ១០ឆ្នាំ និង ម្នាក់ទៀតឈ្មោះឯម ម៉ារីយ៉ា ភេទស្រីអាយុ១០ ឆ្នាំ ។  កុមាររងគ្រោះទាំង២នាក់ មានទីលំនៅ ក្នុងភូមិ ឃុំ កើតហេតុខាងលើ ៕




0 Reviews:

Post a Comment