Wednesday, December 25, 2019

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យតាមស្រាវជ្រាវរកអ្នកបើករថយន្ត ដែលបុកយុវតីសិស្សសាលា ២នាក់ ស្លាប់យ៉ាងអណោចអធមបំផុត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ.....

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាទៅនាយកដ្ឋានជំនាញធ្វើការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញ ចុះធ្វើរឿងនេះជាបន្ទាន់ ដើម្បីតាមស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនអ្នកបើករថយន្ដ»។
សូមបញ្ជាក់ថា យុវតីចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនេះ សង្កាត់កោះដាច់ ខ​ណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។
យុវតីវ័យក្មេងទាំងពីរ ត្រូវបានសង្កេតឃើញថា បានស្លាប់យ៉ាងអណោចអធមបំផុត ដោយម្នាក់ស្លាប់ក្នុងសភាពដាច់ក្បាលចេ​ញ​ពីខ្លួន និងម្នាក់ទៀតបែកដើមទ្រូង ខណៈលើដងខ្លួនត្រូវស្រោច ដោយឈាមក្រហមឆ្អៅ។ នេះបើតាមសមត្ថកិច្ចមូលដ្ឋាន។
លោក ខាត់ ច័ន្ទ នាយផ្នែកចរាចរណ៍នគរបាលខណ្ឌជ្រោយចង្វារ បានប្រាប់ឲដឹងថា ជនរងគ្រោះបានស្លាប់ទាំង ២នាក់ នៅក​ន្លែ​ងកើតហេតុនោះ មានសភាពងងឹត ដែលពិបាកធ្វើឲ្យចាប់ស្លាកលេខបាន។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតឌុបគ្នាចេញពីរៀ​ន​ភាសាអង់គ្លេស នៅម៉ោងប្រមាណ ៧ល្ងាច។ លុះមកដល់កន្លែងកើត ហេតុ មានរថយន្តទំនើបមួយគ្រឿងម៉ាក Audi (មិនស្គា​ល់ស្លាកលេខ) និងរថយន្តមួយគ្រឿងទៀតម៉ាក Highlander (មិនស្គាល់ស្លាកលេខ) ដែលគេកំណត់ថា ជាក្រុមតែមួយ បា​នបើកលឿនដូចហោះ ដោយបាញ់ភ្លើងហ្វាយ៉ាងខ្លាំង មុនពេលរថយន្តពួកគេបុកយុវតីរងគ្រោះទាំងពីរ៕






0 Reviews:

Post a Comment