Monday, December 30, 2019

លោកតាវ័យចំណាស់ ៧០ឆ្នាំម្នាក់ រងរបួសធ្ងន់បាក់ជើង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងត្រាក់ទ័រ.....

ខេត្តបន្ទាយមានជ័យ៖ លោកតាវ័យចំណាស់អាយុ៧០ម្នាក់ បានរងរបួសធ្ងន់បាក់ស្មងជើងខាងស្តាំ បន្ទាប់ពីជួបគ្រោះថ្នា​​​ក់ចរាចរណ៍នេះបង្កឡើងដោយត្រាក់ទ័រ បុកជាមួយម៉ូតូ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិ ក្នុ​​ងឃុំទានកាំ មុខដីស្រែរបស់ឈ្មោះគឺ ឈួរ ស្ថិតក្នុងភូមិទានកាំ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ គុង សារួន ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិទានកាំខាងត្បូង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តប​ន្ទា​យមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីមធុន C១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D 6172 (មិនពាក់មួកសុវត្ថិភាព) ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា  មុនកើតហេតុ មានត្រាក់ទ័រ​១​គ្រឿ​ង ម៉ាកYANMA ពណ៌ក្រហម មានប៉ែលមុខ សណ្តោងរ៉ឺម៉ក ដឹកម៉ាស៊ីនច្រូតស្រូវ បើកបរដោយឈ្មោះ ឈួម សាក់ ភេ​ទ​ប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរមកពីទិសខាងជើង ទៅ​ទិ​ស​ខាងត្បូង ក្រៅទីប្រជុំជន ពេលមកដល់ចំណុចកើតហេតុខាងលើ ត្រាក់ទ័របានដាច់កាឡេ ជាប់គាំចង្កូតរេមកខាងឆ្វេ​ង​ដៃ ខណៈនោះស្រាប់តែមានម៉ូតូ០១គ្រឿង​ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D 6172 បើ​កបរដោយឈ្មោះ គុង សារួន ក្នុងទិសដៅស្របគ្នា បានឡើងជែងនឹងទ្រាក់ទរ័ ដែលកំពុងបើកបរនៅខាងមុខទើបប​ណ្តា​លអោយបុកចំចុងប៉ែលខាងឆ្វេងទ្រាក់ទ័រ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ស្មងជើងខាងស្តាំ ត្រូវបាននគរបាលហៅរ​ថ​យន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ ដឹកយកទៅសង្រ្គោះ ចំណែកអ្នកបើកបរត្រាក់ទ័របានរត់គេចខ្លួនបាត់។
អធិការនគរបាលស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា ៖ ករណីគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរត្រាក់ទ័រមុននឹងបើកបរ ខ្វះការត្រួតពិនិត្យយានយន្តរបស់ខ្លួន ។
ក្រោយកើតហេតុ វត្ថុទាំងពីរ ត្រូវបាននគរបាលជំនាញចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បី​រ​ង់​ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕





0 Reviews:

Post a Comment