Saturday, December 21, 2019

កូនប្រុសអធិការនគរបាលក្រុងបាវិតស្រវឹងស្រា​ បាញ់បំបែកក្បាលថៅកែហាងយ៉ាងរងរបួសជាទម្ងន់.!

ក្ដៅៗ ៖​ កូនលោក​ កែវ​ គង់​ អធិការនគរបាលក្រុងបាវិតបានបា ញ់ម្ចាស់ហាងផឹកស៊ីយីហោ សំណាងអាណេ​ ដែលមានទីតាំងស្ថិតនៅភូមិតាពៅ​ សង្កាត់បាវិត​ ក្រុងបាវិតខេត្តស្វាយរៀង​។

ម្ចាស់ហាងឈ្មោះ​ សឿន​ ដាណេ​ មានវ័យ​៣៨ឆ្នាំ​ រស់នៅភូមក្រាំងអាត់​ឃុំកំពង់សីលា​ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ត្រូវ  បានជនសង្ស័កែវ ចិត្រា​ យកកាំភ្លេីងខ្លីបាញ់ឱ្យរងរបួសធ្ងន់(ត្រូវចំក្បាល)​ជនសង្ស័យរូបនេះគឺជាកូនប្រុសបង្កេីតរបស់លោក​ កែវ​ គង់​ អធិការនគរបាលក្រុងបាវិត។    បន្ទាប់ពីកេីតហេតុភ្លាមៗជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញ៉ាប់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម។ 

រីជនសង្ស័យឈ្មោះ​ កែវ​ ចិត្រា​ អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខ របរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង ក្រោយពេលបង្ករហេតុបង្កេីតរឿងបាញ់បោះយ៉ាង គគ្លេីនរួចមកក៍បានចូលទៅសារភាពនៅការិយាល័យពរហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង  ។

   សូមបញ្ជាក់ថា​ ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះកេីតឡេីងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៨:១០នាទី នៅត្រង់ចំនុចហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ៕






0 Reviews:

Post a Comment