Tuesday, December 17, 2019

ស្ដ្រីថៅកែតន្ដ្រីសម័យនៅខេត្តកំពង់ចាម ដែលបញ្ជា និងព្រួតវាយដំយ៉ាងធ្ងន់ធ្ងរលើអ្នកចម្រៀងខ្លួនឯង ត្រូវតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ....

(កំពង់ចាម)៖ ស្ដ្រីថៅកែតន្ដ្រីសម័យ (ហេង សម្បត្តិតន្ដ្រី ហៅនាយ៨៥) នៅខេត្តកំពង់ចាម ដែលអំពើហិង្សាលើនារីជាអ្នកចម្រៀងរបស់ខ្លួន រហូតមានរបួសធ្ងន់ធ្ងរនោះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម លោក ធន់ ដារិទ្ធ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលទទួលបាននៅរសៀលថ្ងៃនេះ បានឲ្យដឹងថា ស្ដ្រីថៅកែតន្ដ្រីសម័យ នាយ៨៥នេះ ឈ្មោះ ជន យ៉ារី អាយុ៣៨ឆ្នាំ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ «ហិង្សាដោយចេតនា» ប្រព្រឹត្តនៅភូមិស្ដេចនន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

តាមការរៀបរាប់ពីស្ដ្រីរងគ្រោះឈ្មោះ ចាន់ លក្ខិណា ហៅស្រីពេជ្រ ជាស្ដ្រីមេម៉ាយកូន៣នាក់ បានឲ្យដឹងថា ខ្លួនទើបចូលច្រៀងឲ្យក្រុមតន្ដ្រី ហេង សម្បត្តិតន្ដ្រី ហៅនាយ៨៥ អំឡុងខែ ឆ្នាំ២០១៩កន្លងទៅ លុះដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ដែលជាថ្ងៃកើតហេតុ ខ្លួនបានឡើងច្រៀងធម្មតា។ ប៉ុន្ដែពេលកំពុងច្រៀងនោះ កូនតូចរបស់ខ្លួនមានជំងឺចុកពោះខ្លាំង ហើយខ្លួនក៏សម្រាកបន្ដិចដើម្បីមើលកូន។

លុះត្រឡប់មកកន្លែងច្រៀងវិញ ក៏ត្រូវចៅកែស្រី ឈ្មោះ ជន យ៉ារី ជេរស្ដីហើយដល់ថ្នាក់ប្រើប្រាស់អំពើហិង្សាមកលើខ្លួន ដោយបង្គាប់ឲ្យកូនចៅប្រុសជាច្រើននាក់ មកចាប់ខ្លួនដើម្បីឲ្យគាត់វាយដំ រហូតរងរបួសពេញផ្ទៃមុខ និងដងខ្លួនតែម្ដង៕







0 Reviews:

Post a Comment