Wednesday, December 18, 2019

បង្ក្រាបក្រុមចោរកាច់សោម៉ូតូ នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យ១៤នាក់....

បន្ទាយមានជ័យ៖កម្លាំងជំនាញបានបំបែកសំបុកក្រុមចោរកាច់សោម៉ូតូនិងឃាត់ខ្លួនមនុស្សចំនួន១៤នាក់កាលពីថ្ងៃ​​ទី​១​៧ ខែធ្នូ ឆ្នាំ២០១៩ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថាកន្លងមក ក្រុមជនសង្ស័យខាងលើនេះតែងតែធ្វើសកម្មភាពក្នុង ក្រុងប៉ោយប៉ែតនិ​ង​ប​ង្កឲ្យមានការភិតភ័យដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនេះផងដែរ។
ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងបាន៖
-ម៉ូតូចំនួន ៦គ្រឿង
-សម្ភារ:កែឆ្នៃ
-ជួសជុលម៉ូតូ ព្រមទាំងគ្រឿងបន្លាស់មួយចំនួនធំ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកបក្ខពួក​​និងទីកន្លែងដែលពួកគេស្នាក់នៅដើម្បីចាប់ខ្លួន ចាត់ការតាមនីតិវិ​ធី​​ច្បាប់៕

0 Reviews:

Post a Comment