Wednesday, December 18, 2019

លោកអ៉ឹម សិរីរត្ន័ ៖ ខ្ញុំមិនបានលួចថត! បក្ខពួកដែលវាយខ្ញុំគឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំណំ....

ភ្នំពេញ៖ក្រោយមានការភ្ញាក់ផ្អើលរឿងបងប្អូនប្រជាពលរដ្ឋបានចាប់បុរសម្នាក់ព្រួតវាយម្នាក់មួយដៃមួយជើងក្រោយបុរ​ស​រូបនេះបានចូលទៅលួចមើលនិងថតស្រីៗបត់ជើងតូចក្នុងបន្ទប់ទឹកស្ថានីយ៍ប្រេងឥន្ធនៈPTT ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកស្ថានីយ៍ប្រេងឥន្ធនៈPTT ខា​ង​ត្បូង​រង្វង់​មូល​នាងកងស្រូវ​ ផ្លូវ​ជាតិ​លេខ​២​ ភូមិ​ក្រាំង​ស្វាយ​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ ។ ​
បុរសខាងលើនេះឈ្មោះ អ៉ឹម សិរីរត្ន័ អាយុ២៩ឆ្នាំ មុខរបរគ្រូបង្រៀន នៅវិទ្យាល័យប្រាសាទ មានទីលំនៅ ភូមិយុ​​​ថ្កា​​​​ ឃុំ​​ដូង ស្រុកបាទី ខេត្តតាកែវ ​​។
ក្នុងនោះរូបភាពថៅកែស្ថានីយ៍ប្រេង PTTនៅជិតរង្វង់មូលគួរស្រូវខណ្ឌដង្កោជាប់ផ្លូវជាតិលេខ២លោក សារុន វិថូរ៉ា​ត់ដែ​ល​ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវឈរថតជិតបុរសម្នាក់រងរបួសបែកមាត់បង្ករអោយមានការយល់ច្រឡំថាលោក សារុន វិថូរ៉ាត់ ជាជនបង្ករហិង្សារលេីបុរសនោះទៅវិញ ។
ក្នុងនោះតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាពេលកើតហេតុគេឃើញឈ្មោះ អ៉ឹម សិរីរត្ន័ អាយុ២៩ឆ្នាំ មុ​​​​ខ​រ​បរ គ្រូបង្រៀននៅវិទ្យាល័យប្រាសាទ មានទីលំនៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្ត តាកែវ បានជិះរថយន្តកាមរីបា​ឡែ​ន ស្លាកលេខ2U-7924 ភ្នំពេញម្នាក់ឯងចូលមកស្ថានីយ៍ប្រេង PTT ត្រង់ចំណុចខាងត្បូងរង្វង់មូលកួរស្រូវផ្លូ​​​វជាតិ​លេ​ខ២ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ពេលនោះឈ្មោះ អ៉ឹម សិរីរត្ន័ បា​ន​យ​ក​ទូរ​ស័​ព្ទ​ដៃរបស់ខ្លួនទៅថត ប្រដាប់ភេទ របស់ស្ត្រីម្នាក់ អាយុ ប្រហែល៥០ឆ្នាំ នៅក្នុងបន្ទប់ទឹក។ ពេលស្ត្រីនោះ​ចេញពី បន្ទ​ប់​​ទឹកមកឃេីញ អ៉ឹម សិរីរត្ន័ ថតបែបនេះក៏ស្រែកផ្អេីលឆោរឡោហេីយមនុស្សម្នានៅស្ថានីយ៍ប្រេងនោះ​ក៏ចេញមកនាំគ្នា​វា​យ ឈ្មោះ អ៉ឹម សិរីរត្ន័ ម្នាក់មួយដៃមួយជេីងបណ្ដាល អោយរងរបួសគួរសម។បន្ទាប់មកស្ត្រីនោះ​​ក៏ជិះរថយន្ត RA​V​4 ពណ៌ទឹកប៊ិច ជាមួយប្ដីចាកចេញទៅដោយមិនបានដាក់ពាក្យបណ្ដឹងអ្វីទេ។ថៅកែស្ថា​នី​យ៍​ប្រេងក៏បានរាយការណ៍ទៅន​គ​​រ​បាលហេីយនគរបាលបានចុះទៅដល់កន្លែងកើតហេតុឃេីញឈ្មោះ អ៉ឹម សិរីរត្ន័ រ​ង​រ​បួ​សក៏អោយបងប្អូនមកធានានាំ​​យ​កទៅពេទ្យនៅខេត្តតាកែវបាត់ទៅ។ក្នុងនោះសមត្ថកិច្ចមិនដឹងថានរណាខ្លះចូលរួ​ម​បង្ករហិង្សានោះទេព្រោះប្រជាព​ល​រដ្ឋច្រើន ម្យ៉ាងកាមេរ៉ាក៏ថតមិនច្បាស់ព្រោះពេលយប់។​
ដោយឡែកក្រោយកើតមានហេតុការណ៍នេះលោក អ៉ឹម សិរីរដ្ឋ ដែលថៅកែស្ថានីយ៍ប្រេងសាំងលោក សារុន​ វិថូរ៉ាត់ បា​​​​ន​បោទប្រកាន់ថាបានលបមើលនារីម្នាក់ ចូលបន្ទប់ទឹកនិងចោទថាមានអ្នកនៅពីក្រោយខ្នងជួលមកបំផ្លាញបន្ទប់ទឹកស្អា​​ត​ស្ថានីយ៍ប្រេងសាំងខ្លួនរហូត អ៉ឹម សិរីរដ្ឋ បានរងនូវអំពើហិង្សាធ្ងន់ធ្ងរនិងចងស្លាបសេកថតបង្ហោះជាសា​ធារ​ណៈ​ រួ​ច​មក ។
ពេលនេះលោក អ៉ឹម សិរីរដ្ឋ ដែលជាគ្រូបង្រៀនបានបង្ហោះសារនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០​១​៩​នេះថា«ខ្ញុំបានចេញពីមន្ទីរពេទ្យវិញហើយ!សូមរលឹកកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែលជា៨​យ​ប់ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញមកផ្ទះ(តាកែវ)។លុះមកដល់ចំណុចគួរស្រូវខ្ញុំបានចូលការ៉ាសសាំ​ងP​T​T​បំណងចាក់សាំងតែខ្ញុំបានចូលបន្ទប់ទឹកសិន។ប៉ុន្តែដោយភ្លេចមើលខ្ញុំក៍ចូលបន្ទប់ទឹកនារី ពេលចូលទៅដល់ទើ​ប​បានដឹងហើយក៍រៀបដើរចេញមកវិញស្រាប់តែមានបុរសៗស្រែកថា"រ៉ែងធ្វើអី"។ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេ​ញ ​ស្រាប់​តែ​ពួកគេរត់មកវាយខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរតែរត់មិនទាន់ ។(សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភា​ព​លួ​​​ច​ថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះក៍មិនមែនថ្ងៃទី១៦ធ្នូដែរ)។ បក្ខពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់មិនមែនអ្នកជិតខាងទេ។ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំ​ណំ​​។ ថៅកែរូបនោះបានសំឡុតសួរខ្ញុំថាតើអ្នកណាជួលខ្ញុំមកអុកឡុកកន្លែងគាត់ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុងទេ ហើយក៍គ្មានអ្នក​ណា​ជួលដែរ។ថៅកែបានបង្ខំឲ្យឆ្លើយថាអ្នកណាជួល គាត់ឲ្យរួចខ្លួន តែបើមិនឆ្លើយទេ នឹងបន្តឲ្យកូនចៅវាយរ​ហូ​តដល់ស្លា​ប់​។តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេ។ទីបំផុត ប៉ូលីសបានមកដល់។សូមបញ្ជាក់ថា"បើ​ប៉ូលីសមិនបា​ន​​មកដល់ទេខ្ញុំប្រហែលជាត្រូវកូនចៅថៅកែវាយរហូតដល់ស្លាប់"។ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេព្រោះខ្ញុំ​មិនចង់វែងឆ្ងា​យតែខ្ញុំសរសេរសារនេះដើម្បីកុំឲ្យសាធារណ:ជនស្តាប់តែម្ខាងៗ។ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះហេ​តុកា​រ​ណ៍នេះ៖
១. បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃាត់ខ្លួនខ្ញុំហើយបញ្ជូនឲ្យប៉ូលីស ព្រោះប្រទេសមានច្បាប់ ។
២.ការប្រើអំហិង្សា(ឲ្យកូនចៅវាយខ្ញុំដូចសត្វ)ជាបទល្មើសព្រហ្មទណ្ឌ។ថៅកែដឹងច្បាប់តែបំពានច្បាប់បង្កើតឡើងដោ​យ​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។
៣.ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ទ​ង្វើរបស់ថៅកែបំពានមន្រ្តីរបស់សម្តេចស្មើនឹងបំពានសម្តេច។
៤.ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយព្រះករុណាជីវិតដំកល់លើត្បូង នរោ​ត្ត​ម សីហមុនី។ទង្វើរបស់ថៅកែមកលើខ្ញុំគឺបំពានព្រះចេស្តារបស់ព្រះមហាក្សត្រ។
៥.ខ្ញុំបានប្រាប់ថាខ្ញុំជាគ្រូបង្រៀនទេមានរឿងអីនិយាយគ្នាបានតែលោកថៅកែមិនបានប្រាប់ឲ្យកូនចៅឈប់វាយខ្ញុំទេ។ទ​ង្វើរបស់លោកគឺមើលងាយគ្រូបង្រៀន លោកមានអ្វីៗដូចសព្វថ្ងៃនេះក៍ដោយសារគ្រូបង្រៀនដែរ ។
*សូមបងប្អូនគិតពិចារណាតាមការគួរ។ សូមអរគុណ ! » ៕ 













0 Reviews:

Post a Comment