Friday, December 13, 2019

ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ នឹង​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​នេះ ដើម្បីយកលុយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

តន្ត្រី "រួមគ្នាប្ដូរយកស្នាមញញឹមកុមារ" មួយ គ្រោង​នឹង​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ ដែល​មាន​ សិល្បករល្បីៗច្រើននាក់ ចូលច្រៀងមិនយកលុយមួយរៀលទាល់តែ​សោះ។
ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​ ហៅ​ថា" ការ​ប្រគំ​តន្ត្រី​សប្បុរស​ធ​ម៌​ដើម្បី​ស្នាម​ញញឹម​" ដែលកម្មវិធី​នេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៥ ធ្នូ ២០១៩ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្នុង​គោល​បំណង​ដើម្បី​រៃអង្គាស​ថវិកា​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។
ចំពោះ​កម្មវិធី​នេះ យើង​មិន​ទាន់​ដឹង​ច្បាស់​ថា​​សិល្បករ​ណា​ខ្លះចូលរួម និង​ស្ម័គ្រ​ចិត្ត​ចូល​ច្រៀង​ដោយ​មិន​យក​ប្រាក់នេះ​នៅ​ឡើយទេ ប៉ុន្តែ​នៅ​ក្នុង​បទ​ចម្រៀង "ស្នាម​ញញឹម" ដែល​ទើប​ចេញ​ថ្មី​ៗ​នេះ គេ​ឃើញ តារា​ចម្រៀង ងួន ចាន់​​ដេវីដ ទេព បូព្រឹក្ស ក្រុម​តូច អេដា ជា​ដើម បាន​ចូល​រួម​ច្រៀង​ក្នុង​បទ​ចម្រៀង​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​កុមារ​កម្ពុជា​នេះ។
ចំពោះ​​សំបុត្រ សម្រាប់​ចូល​រួម​ព្រឹត្តិការណ៍​តន្ត្រី​ដ៏​អស្ចារ្យ និង​មានន័យសម្រាប់​កុមារ​នេះ មាន​តម្លៃ​ដូច​ត​ទៅ៖ 1 សន្លឹក​តម្លៃ 10$ (​ក្រុមហ៊ុន Smart នឹង​បន្ថែម 10$ លើ​សំបុត្រ​ដែល​លោក​អ្នក​បាន​ទិ​ញ​) ដូច្នេះ​មាន​ន័​យ​ថា​លុយ 10$ របស់​លោក​អ្នក​ស្មើនឹង​ការ​បរិច្ចាគ 20$ ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។
មួយវិញទៀត ​សម្រាប់​សំបុត្រ​១​សន្លឹក​ដូច​គ្នា​សម្រាប់​សិស្ស​និស្សិត​តម្លៃ​ត្រឹមតែ 5 ដុល្លារ ប៉ុណ្ណោះ។តម្លៃ​នេះ ស្មើនឹង​ការ​បរិច្ចាគ 15 ដុល្លារ​ទៅ​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា (​ចំពោះ​សិស្ស​និស្សិត​សូម​ភ្ជា​ប់​មក​ជាមួយ​នឹង​កាត​សិស្ស​ដើម្បី​បញ្ជាក់​)។
លើស​ពី​នេះ បន្ទាប់ពី​ទិញ​សំ​បុត្រ​រួច​លោក​អ្នក​នឹង​ក្លាយ​ជា​សមាជិក​នៃ​មូល​និ​ធិ​គន្ធបុប្ផា (ទទួល​បាន Certificate ដែល​បញ្ជាក់​ថា​លោក​អ្នក​បាន​បរិច្ចាគ​ជូន​ដល់​ម​ន្ទីរពេទ្យ​គន្ធបុប្ផា​) ថែម​ទៀត​ផង។
សំបុត្រ​សម្រាប់​ចូល​រួម​តន្ត្រី​ខាង​លើ​មាន​លក់​នៅ:
​Smart Shop មុន្នី​វ​ង្ស KOI The ត្រសក់​ផ្អែម​Smart Shop កោះ​ពេជ្រ KOI The អូឡាំពិក​Smart Shop AEON Mall KOI The ទួលគោក​Smart Shop AEON Mall សែន​សុខ ស៊ី​ធី KOI The សាលា Rule​Smart Shop TK Avenue KOI The ជ្រោយចង្វារ​Smart Shop នេ​រុ ​ KOI The IFL​​Legend Cinema Eden Garden KOI The នរោត្តម​​Legend Cinema TK Avenue KOI The ទួល​ទំពូង ​​Legend Cinema City Mall​​​។ តោះ!​កុំភ្លេចចូលរួមទាំង​អស់គ្នា មិន​ត្រឹម​តែ​សប្បាយ​ទេ ហើយ​បាន​ធ្វើ​អំពើល្អទៀតផង៕
​​

0 Reviews:

Post a Comment