Thursday, December 19, 2019

សម្លាប់អ្នកគ្រូបង្រៀនម្នាក់ ជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ គឺជាប្ដីរបស់ស្ដ្រីរងគ្រោះ

(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោយកើតហេតុភ្លាមៗ និងមានការស្រាវជ្រាវយ៉ា​ង​យ​ក​ចិត្ដទុក ទីបំផុតកម្លាំងជំនាញរបស់លោកបានកំណត់មុខសញ្ញា និងឈានដល់ការចាប់ខ្លួន បានជនដៃ​ដ​ល់​តែម្ដង នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ គឺជាប្ដីរបស់ជនរងគ្រោះ។
ករណីឃាតកម្មសម្លាប់អ្នកគ្រូបង្រៀនម្នាក់ នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវកម្លាំ​ង​​សមត្ថកិច្ចស្រាវជ្រាវ និងចាប់បានជនដៃដល់ហើយ គឺជាប្ដីរបស់ជនរងគ្រោះ និងជាមនុស្សដែលប្រើប្រាស់គ្រឿងញៀន។
ជនដៃដល់ឈ្មោះ ព្រំ សួសសំណាង អាយុ៣១ឆ្នាំ។ ដោយឡែក មូលហេតុដែលនាំឲ្យកើតអំពើឃាតកម្មនេះ ដោ​យ​សារតែជនដៃដល់ប្រច័ណ្ឌជនរងគ្រោះជាមួយអតីតសង្សារ ហើយជនដៃដល់ក៏ជាមនុស្សមានសារធាតុញៀ​ន នៅក្នុងខ្លួនផងដែរ ។ បន្ទាប់ពីបញ្ចប់ការសួរនាំ កម្លាំងជំនាញបានកសាង សំណុំរឿងបញ្ជូនទៅ តុលាការនៅ​រសៀលនេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
គួររំលឹកថា សព អ្នកគ្រូបង្រៀនម្នាក់ ត្រូវបានគេ ប្រទះឃើញ ដេកស្លាប់ផ្កាប់មុខ ក្នុង ភូមិបឹងរុន ឃុំសំឡូត ស្រុ​កសំឡូត ខេត្តបាត់ដំបង ដោយសង្ស័យ ករណីរំលោភសម្លាប់ ក្រោយបាត់ខ្លួនកាលពី វេលាម៉ោង ជាង ៩​ព្រឹ​កថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលអ្នកគ្រូ បានសុំទៅ នាយកសាលាចេញមុនម៉ោងថា កូនឈឺ។ សមត្ថ​កិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូន ចន្ថា មានកូនម្នាក់ ជាមុខរបរ ជាគ្រូបង្រៀន បឋមសិ​ក្សា​ភូមិអំពិលលើ ប្ដីឈ្មោះ ណាង ទីលំនៅភូមិបឹងរុន ឃុំសំឡូត៕


0 Reviews:

Post a Comment