Tuesday, December 24, 2019

ជនសង្ស័យបាញ់តដៃចំនួន៣គ្រាប់ ទៅលើកម្លាំងការិយាល័យគ្រឿងញៀនក៦ បង្កឲ្យភ្ញាក់ផ្អើលទាំងយប់នៅជិតផ្សារមាន់អាំង ខណ្ឌទួលគោក ត្រូវបានចាប់ខ្លួន.....

បើតាមកម្លាំងការិយល័យគ្រឿងញៀន ក៦ បានប្រាប់ថា មុនកើតហេតុគឺកម្លាំងបានតាមមុខសញ្ញា ៤ ទៅ៥នាក់ ចេញពីម្តុំពេ​ទ្យ​លោកសង្ឃកំពុងតាមជនសង្ស័យដឹងខ្លូន បានជិះម៉ូតូគេចពីកម្លាំង តាមផ្លូវ៥៩៨ បត់មកផ្សារមាន់អាំង លុះបត់បានបន្តិចនឹ​ង​មានការជិះប្រដេញពីកម្លាំងនគរបាលផង ជនសង្ស័យបានបត់ម៉ូតូចូលក្នុងផ្ទះរួចដកកាំភ្លើង បាញ់មកលើកម្លាំងនគរបាលជាច្រើនគ្រាប់តែមិនត្រូវ ហើយកម្លាំងនគរបាលបានរត់គេចចេញពីគ្រាប់កាំភ្លើង រឺឯជនសង្ស័យបានរត់ចូលក្នុងផ្ទះក្រោយមកត្រូវបាន កម្លាំងការិយាល័យគ្រឿងញៀនក៦ ហៅខាងកម្លាំងខណ្ឌទួលគោក មកជួយឡោមព័ទ្ធចាប់បាន២នាក់ ដកហូតបានអាវុ​ធ​ខ្លីមួយដើម និងសំបកគ្រាប់ដែលបាញ់រួចមួយចំនួនផងដែរ។
ជនសង្ស័យដែលប្រើប្រាស់កាំភ្លើងនឹងបាញ់តដៃជាមួយសមត្ថកិច្ច ទី១៖ ឈ្មោះ គិត ម៉េងលី ភេទប្រុស អាយុជាង២០ឆ្នាំ, ទី​២​៖ ឈ្មោះ មាស សីលា ហៅអាទាល់ ភេទប្រុសអាយុជាង២០ឆ្នាំ។ ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅ​សាកសួរនៅខាងការិយាល័យគ្រឿងញៀន ក៦៕









0 Reviews:

Post a Comment