Friday, December 13, 2019

ម្ចាស់ផ្តល់សេវាសម្រាមបកស្រាយរឿនក្លិនសម្រាមស្អុយជះទៅលើផ្ទះប្រជាពលរដ្ឋនៅស្រុកកំពង់រោទ៍....

ខេត្តស្វាយរៀង :អាជ្ញាធរភូមិឃុំស្រុកនិងមន្ត្រីបរិស្ថានបានចុះ ទៅពិនិត្យទីលានចាក់សំរាមមួយកន្លែងស្ថិតនៅភមិអូឃុំថ្មីស្រុកកំពង់រោទ៌កាលពីរសៀលថ្ងៃទី១៣ធ្នូ២០១៩ក្រោយពីមានព័ត៌មានផ្សាយនិងឡាយតាមអនឡាញចោទប្រកាន់ ថាម្ចាស់អាជីវកម្មប្រមូលសម្រាមយកសំរាមចាក់ក្នុងទីលានចាក់សំរាមបង្កឲ្យមានជះក្លិនស្អុយទៅលើផ្ទះប្រជាពលរដ្ឋចំនួន០៤គ្រួសារហើយបានសំណូមពរឲ្យអាជ្ញាធរចុះដោះស្រាយ។ទើបនៅរសៀលថ្ងៃទី១៣ធ្នូលោកឆឹងសារ៉ាអភិបា លរងស្រុកកំពង់រោទ៌បានដឹកនាំក្រុមការងារមានលោកស្រីសមាជិកក្រុមប្រឹក្សាថ្មីលោកមេភូមិថ្មីនិងមន្ត្រីការិយាល័យបរិស្ថានស្រុកកំពង់រោទ៌បានចុះទៅពិនិត្យដល់ទីលានចាក់សំរាមខាងលើពិនិត្យឃើញថា ពុំមានធំក្លិនស្អុយខ្លាំងដូចការចោទប្រកាន់របស់អ្នកព័ត៌មានអនឡាញដែលចុះផ្សាយនោះទេដោយម្ចាស់អាជីវកម្មប្រមូលសំរាមបានញែកសំរាមតាមការណ៍ណែនាំរបស់អាជ្ញាធរ។លោកឆឹងសារ៉ា អភិបាលរងស្រុកកំពង់រោទ៌បានមានប្រសាស៍ថា លោកពេញទិត្ថារ៉ា ក្រុមហ៊ុនអាជីវកម្មប្រមូលសំរាមស្រុកកំពង់រោទ៌ បានទទួលអាជីវកម្មប្រមូលសំរាមរយៈពេល០៣ឆ្នាំគឺចាប់ពីចុងឆ្នាំ២០១៧ដល់ចុងឆ្នាំ២០២០។ហើយមុនពេលសិក្សាទីលានចាក់សំរាមនោះគឺពុំមានប្រជាពលរដ្ឋរស់នៅក្បែរទេដោយគ្មានផ្លូវថ្នល់គ្រាន់តែមានប្រជាពលរដ្ឋសង់ខ្ទមចាំស្រូវនៅរដូវធ្វើស្រែរហូតដល់ឆ្នាំ២០១៨គម្រោងមូលនិធិក្រុមប្រឹក្សាឃុំថ្មីបានអភិវឌ្២ ឍន៍សាងសង់ផ្លូវមួយខ្សែនេះឡើងទើបនៅក្នុងឆ្ន០១៩ក៏មានប្រជាពលរដ្ឋ០៤គ្រួសារបានមកសាងសង់ផ្ទះរស់នៅចម្ងាយពីទីលានចាក់សំរាមប្រមាណ១០០ម៉ែត្រហើយនៅក្នុងខែធ្នូនេះខ្យល់ធ្លាក់មកពីជើងក៏បានជះក្លិនស្អុយទីកាន់ផ្ទះប្រជាពលរដ្ឋ។ហើយនៅថ្ងៃទី៥ធ្ន២០១៩ប្រជាពលរដ្ឋបានរាយការណ៍ទៅលោកមេភូមិនិងក្រុមប្រឹក្សាឃុំអាជ្ញាធរស្រុកបានហៅម្ចាស់អាជីវកម្មពិភាក្សារកទីតាំងថ្មីដើម្បីដាក់សំរាមហើយអាជ្ញាធរកំពុងសិក្សារកទីតាំងថ្មី មិនមែនអាជ្ញាធរមិនអើពើរនោះទេ។ហើយទីលានចាក់សំរាមនេះមិនចេះតែយកទៅដាក់ដោយគ្មានការសិក្សាអំពីផលប៉ះពាល់បរិស្ថាននិងសុខមាលភាពរបស់ប្រជាពលរដ្ឋទេទើបដំណោះស្រាយត្រូវប្រើពេលវេលា។លោកពេញទិត្ថារ៉ា ម្ចាស់អាជីវកម្មប្រមូលសំរាមកំពង់រោទ៌បានឲ្យដឹងថា សំរាមលោកបានញែកចេញជាបីប្រភេទ គឺកាកសំណល់ថង់ផ្លាស់ស្ទិច ដបជ័រ ក្រដាស់កេះទុកលក់អេតចាយ,កាកសំណល់រឹងសំបកដូង កាកអំពៅ សម្រាប់ដុត កាកសំណល់ផ្ទះបាយយកទៅធ្វើចំណីសត្វ។ដូច្នេះកាកសំណល់សំរាមមួយចំនួននៅសល់គឺស្ងួតយើងដុតបំផ្លាញចោលហើយជុំវិញទីលានចាក់សំរាមយើងដាំកូនឈើនិងបាំងរបងស័ង្ខសីដើម្បីកុំឲ្យជះក្លិនចេញក្រៅ ហើយបើមានជះក្លិនក៏មានតិចតួចទោសបីយ៉ាងណាលោកបានសុំឲ្យប្រជាពលរដ្ឋយោគយល់រង់ចាំអាជ្ញាធររកទីតាំងថ្មីបានយើងនិងលុបឲ្យជិតមិនឲ្យជះក្លិនតទៅទៀតទេ។ចំណែកភាគីប្រជាពលរដ្ឋវិញនៅតែទទូចឲ្យអាជ្ញាធរបិតទីលានចាក់សំរាមនេះតែម្តង។ទាក់ទិនករណីនេះដែរលោកអភិបាលស្រុកកំពង់រោទ៌បានឲ្យដឹងថាលោកបានចាត់ឲ្យលោកអភិបាលរងនិងមន្ត្រីបរិស្ថាននិងក្រុមប្រឹក្សាឃុំចុះទៅពិនិត្យទីលានចាក់សំរាមនោះហើយរង់ចាំការដោះស្រាយនៅពេលក្រោយ៕លោកជា រដ្ឋា












0 Reviews:

Post a Comment