Friday, December 27, 2019

មន្រ្តីយោធាភូមិភាគ២ម្នាក់ បើករថយន្តចេញពីកំពង់ចម្លងព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រអិលថយក្រោយបុក និងគៀបមនុស្សរបួស ៥នាក់....

(កំពង់ចាម)៖ មន្រ្តីយោធាម្នាក់ភូមិភាគ២ បានបើករថយន្តឡើងពីកំពង់ចម្លងព្រែកពោធិ៍ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់​ចា​ម កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែរអិលថយក្រោយ បណ្តាលឲ្យបុក និងគៀបមនុស្សចំនួន ៥នាក់ រងរបួសធ្ងន់ ក្នុងនោះមានក្មេងតូចៗ ២នាក់ផងដែរ។ តាមព័ត៌មានផ្សេងទៀត បានឲ្យដឹងថា ករណីនេះបានកើតឡើងទំនងអ្នកបើករ​ថយន្ត ច្រឡំដាក់លេខ ថយក្រោយរួចជាន់ហ្គែរខ្លាំង។
អធិការនគរបាលស្រុកស្រីសន្ធរ លោក សុខ យ៉េន បានប្រាប់នៅព្រឹកថ្ងៃទី២៧ ខែធ្នូ នេះថា គ្រោះថ្នាក់នេះបង្កដោយរថយន្ដ​លុ​ច្សស៊ីស RX-330 បើកដោយមន្រ្តីយោធាម្នាក់ នៅភូមិភាគ២ បានរអិលចុះពីកំពង់ដរព្រែកពោធិ៍ បណ្ដាលបុក និងគៀបម​នុ​ស្សរងរបួស ៥នាក់ ក្នុងនោះមានក្មេងតូច២នាក់ ព្រមទាំងម្ចាស់ទូកដរផងដែរ។
បើតាមលោកអធិការ សម្រាប់មន្រ្តីយោធារូបនេះ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការដោះស្រាយ និងបញ្ជូនសំ​ណុំ​​​រឿងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តទៀត ខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲដឹងថា អ្នកបើករថយន្តដែលជាទាហានផងនោះ បានបើកឡើងច្រាំងមិនរួច ក៏​រអិលធ្លាក់មកវិញ ធ្វើឲ្យគាបជាប់មនុស្ស។ មន្រ្តីយោធារូបនេះទំនងពាក់ស័ក្តិ៣ផងនោះ បានឆ្លងទូកដរទៅឡើងផ្ទះនៅភូមិព្រែ​កដំបូក។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានបញ្ជាក់ថា ជនរងគ្រោះដែលរងគ្រោះរួមមាន៖ អ្នកធ្វើដំ​ណើរ និងតៃកុងទូកសរុបចំនួន ៥នាក់ ហើយមានក្មេងតូចៗ២នាក់ផងដែរ។ សម្រាប់អ្នកបើករថយន្ត ឈ្មោះ ទួន អាន អាយុ​៤​៨ឆ្នាំ នៅភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជនរងគ្រោះទាំង៥នាក់រួមមាន៖
*ទី១ ៖ ឈ្មោះ ឈិន គឹមស្រ៊ាង ភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិស្វាយកណ្ដាល ឃុំស្វាយខ្សាច់ភ្នំ
*ទី២ ៖ ឈ្មោះ ហួត លាងហុង ភេទប្រុស អាយុ២ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍
*ទី៣ ៖ ឈ្មោះ ហួត លាងហួរ ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍
*ទី៤ ៖ ឈ្មោះ សាំង រីម ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិតាគាត់ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
*ទី៥ ៖ ឈ្មោះ ចាន់ អេង ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។ បច្ចុប្បន្នជនរងគ្រោះម្នាក់ កំពុងតែសម្រាកនៅមន្ទីរពេទ្យស្រុកស្រីសន្ធរ និង ៤នាក់ទៀតត្រូវបញ្ជូនទៅភ្នំពេញ៕








0 Reviews:

Post a Comment