Tuesday, December 24, 2019

រដ្ឋបាលខេត្តព្រះសីហនុ​បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីមុខងារ​ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុក​ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល.....

ព្រះសីហនុ​: ព្រឹក​ថ្ងៃអង្គារ​ ១៣រោច​ ខែមិគសិរ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹងថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ រដ្ឋបាលខេត្តព្រះសីហនុ​បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីមុខងារ​ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុ ក​ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល​ ព្រមទាំងកិច្ចដំណេីរការសមាហរណកម្មបុគ្គលិកដែលកំពុងប​ម្រេី​ការងារនៅតាមរដ្ឋបាលក្រុងស្រុក​ និងការិយាល័យជំនាញនានា​ នៅថ្នាក់ក្រុងស្រុកទៅក្នុងរចនាសម្ព័​ន​ថ្មី​ នៃរដ្ឋបាលក្រុងស្រុក ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំ​រើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម​ លោកជំទាវសមាជិកក្រុ​ម​​ប្រឹក្សាខេត្ត​ លោកស្រី​ អភិបាល អភិបាលរង ខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ និងអង្គភាព ប្រធានមន្ទីរ និងអង្គភាពជំនាញ ក្រុមប្រឹក្សាក្រុង ស្រុក គ​​ណ:អភិ បាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មេឃុំ ចៅស​ង្កា​ត់ មន្ត្រីមន្ទីរសុខាភិបាល មន្ត្រីមន្ទីរអប់រំយុវជន និងកីឡា មន្ត្រីមន្ទីរមុខងារសាធារណ: ចូលរួមសរុប ២៥​៧​នាក់ ។
ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណ:អភិបាលខេត្តព្រះសីហនុ បានធ្វើបទបង្ហាញខ្លឹមសារអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ពន្ធ័រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយគូស បញ្ជាក់ថា ការផ្សព្វផ្សាយអនុក្រឹត្យ ស្តីពី " មុ​ខ​ងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល និងកិច្ចការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានានៅថ្នាក់ក្រុ​ង​ ស្រុក ក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក " នៃកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នា​ក់​ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិអំណាច ផ្ទេរមុ​ខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការងារគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេ​យ្យ​ភាព បរិយាប័ន្ន និងសមធម៌សង្គម ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការរៀបចំដាក់ឱ្យអនុវត្តនូវអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ព័​ន្ធ​រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីកិច្ចសហប្រ​តិបត្តិការរវាងកម្មវិធីកំណែទម្រង់ស្នូលទាំងបីរួមមានដូចជា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ កំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលសាធារណៈ​ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការគាំទ្រ និ​ងការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ រាជរ​ដ្​ឋាភិបាលបានចាត់ទុកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ស្នូលមួយក្នុងចំណោមកំណែទម្រង់ទាំងបី ផ្សេងទៀតរួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាកំណែទម្រង់ស្នូលនៃយុទ្ធសាស្ត្រចតុកោណដំ​ណាក់កាលនីមួយៗរបស់រាជរដ្ឋាភិបាល ។
កម្មវិធីជាតិ ១០ឆ្នាំ ផ្តោតលើសមាសធាតុទាំង៥ រួមមាន៖
១. ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ
២. ការរៀបចំប្រព័ន្ធគ្រប់គ្រង​ និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
៣. ការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
៤. ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ
៥. ការរៀបចំស្ថាប័នគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៕


















0 Reviews:

Post a Comment