Tuesday, December 17, 2019

តាមរកប្តីទាល់ដល់ក្នុងបន្ទប់ស្រីស្នេហ៌ ដែលកំពុងតែប្រតិបត្តិការនោះឡើងផ្អើលភូមិទំាងយប់…

 ភ្នំពេញ ៖  កាលពី វេលាម៉ោង ១២និង២០នាទីយប់ រំលងអ ធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ ២០១៩ចំណុចផ្លូវបេតុង បន្ទប់ លេខ ៣ ក្នុងភូមិបុរីកម្មករ ក្រុម៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ស្រ្តីម្នាក់អះអាងជាប្រពន្ធ បានតាមរកប្ដីឃើញ នៅបន្ទប់ជួលជាមួយស្រី បង្កឱ្យការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន តាមការរៀបនសុខ រីឯស្រីស្នេហ៍របស់ប្ដី មានឈ្មោះ វ៉ន មុីមុី អាយុ៣២ឆ្នាំ ជានារីបម្រើនៅខារាអូខេ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។រាប់របស់ប្រពន្ធដើមបានឲ្យដឹងថា កន្លងមក គាត់បានដឹងថា ប្ដីរបស់គាត់មានស្រី ហើយក៏ជម្លោះពាក្យសម្ដី ដោយសុំឱ្យប្ដីផ្ដាច់ឈប់ទាក់ទងនារីនោះទៅ ប៉ុន្តែប្ដីរបស់គាត់ មិនព្រមនោះទេ រហូតដល់នារីជាស្រីកំណាន់ ផ្ញើរសារហ្វេសបុក ជេរនិងប្រមាថគាត់ជាប្រពន្ធថែមទៀត ។លុះមកដល់ថ្ងៃកើតហេតុ គាត់បានខលមកប្ដី ជាច្រើនលើកច្រើនសារ ឱ្យប្ដីមកផ្ទះ ព្រោះគាត់មិនសូវស្រួលខ្លួន ខណៈពេលនោះ ប្ដីក៏បានលើកទូរស័ព្ទ ប្រាប់គាត់ថា ចង់មានរឿងអីក៏រឿងទៅ មិនទៅផ្ទះទេ ទើបគាត់មករកដល់នៅកន្លែងកើត    ហេតុតែម្ដង ។ប្រភពឱ្យដឹងថា ខាងប្រពន្ធ ក៏បាននាំគ្នាមួយឡាន មកដល់ចុះសួរនាំ រហូតក៏មានការប្រតាយប្រតប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចចុះមកអន្តរាគមន៍ ។ ក្រោយមក ក៏មានបុរសម្នាក់ គាត់យករថយន្តមកដឹក ភាគីខាង នារីកំណាន់និងប្តី ចេញពីបន្ទប់ជួលនោះ ដឹកយកមកប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លា ដើម្បីសួរនាំ និងខាងប្រពន្ធ បានមកដាក់ពាក្យបណ្ដឹងតាមនីតិវិធីស្រ្តីជាប្រពន្ធដើមមានឈ្មោះ ចន្ធី តាំងហួយ អាយុ៣៣ឆ្នាំ បានប្រាប់ថា ប្ដីរបស់គាត់មានឈ្មោះ សេង សុភក្រ្តា អាយុ៣៣ឆ្នាំរស់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ


 





0 Reviews:

Post a Comment