Saturday, December 21, 2019

ជនឆបោកតាមវីង និង Facebook ២នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅខេត្តបាត់ដំបង និងបញ្ជូនទៅតុលាការថ្ងៃនេះ

លោកឧត្តមសេន៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យ សេង ភារ៉ា ហៅពេទ្យ អាយុ២៩ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។
ក្រោយនាំខ្លួនមក កាន់ស្នងការដ្ឋានធ្វើការសាកសួររួច កម្លាំងនគរបាល ក៏បានឈានទៅ ធ្វើការនាំខ្លួន ជនសង្ស័យម្នាក់ទៀតឈ្មោះ ឈុន ពិសិដ្ឋ អាយុ២៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការសាកសួរ រួចបញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕


0 Reviews:

Post a Comment