Tuesday, December 17, 2019

ចូលលួចមើលស្រីៗបត់ជើងតូចក្នុងបន្ទប់ទឹក ស្ថានីយ៍ប្រេងឥន្ធនៈPTT ត្រូវពលរដ្ឋវាយចាស់ដៃ...

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបងប្អូនប្រជា ពលរដ្ឋបានចាប់បុរសម្នាក់ ព្រួតវាយម្នាក់មួយដៃមួយជើង ក្រោយបុរសរូបនេះ បានចូលទៅលួចមើលស្រីៗបត់ជើងតូចក្នុងបន្ទប់ទឹក ស្ថានីយ៍ប្រេងឥន្ធនៈPTT សង្ស័យកើតរោគចិត្ត ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២ ០១៩ នៅចំណុចបន្ទប់ទឹកស្ថានីយ៍ប្រេងឥន្ធនៈPTTខាងត្បូង​រង្វង់​មូល​នាងកងស្រូវ​ផ្លូវ​ជាតិ​លេខ​២​ ភូមិ​ក្រាំង​ស្វាយ​ សង្កាត់​ ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ ។ ​

បុរសខាងលើនេះមិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណនោះទេគ្រាន់តែដាក់ការសង្ស័យថាកើតរោគចិត្តមានអាយុជាង​៤០ឆ្នាំត្រូវបានប្រជាពលរដ្ឋវាយបែកមុខក្រោយចូលក្នុងបន្ទប់ទឹកស្រីៗ ហើយលួចមើល កេរ្ត៍ខ្មាស់របស់នារីៗ ខណ:ដែលពួកគេកំពុងអង្គុយបន្ទោ​បង់ក្នុងបន្ទប់ទឹកស្រ្តី។

ក្រោយកើតហេតុបុរសខាងលើត្រូវបាននគរបាលស្រុកកណ្តាលស្ទឹងនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសួរ ប៉ុន្តែមិនមានការប្តឹងផ្តល់អ្វីនោះទេ។







0 Reviews:

Post a Comment