Wednesday, December 18, 2019

ព្រះរាជអាជ្ញា បានបញ្ជាឲ្យអធិការនគរបាលខណ្ឌដង្កោ បើកការស៊ើបអង្កេតលើ កូនប្រុសម្ចាស់ការ៉ាស់សាំង PTT ដែលចោទប្រកាន់ និងចាប់ចងស្លាបសេក វាយបុរសម្នាក់ជាគ្រូបង្រៀនវិទ្យាល័យប្រាសាទ ថាបានចូលបន្ទប់ទឹកស្រីលួចថតកេរ្ត៍ខ្មាស់....

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ឲដឹងថា ពេ​ល​នេះ ព្រះរាជអាជ្ញា បានបញ្ជាឲ្យនគរបាលយុត្តិធម៌បើកការស៊ើបអង្កេតលើ កូនប្រុស ម្ចាស់ការ៉ាស់សាំង PTT ដែលចោទប្រកាន់និងចាប់ចងស្លាបសេក វាយបុរសម្នាក់ជាគ្រូបង្រៀនវិទ្យាល័យប្រាសាទ ថាបានចូលបន្ទប់ទឹកស្រីលួចថតកេរ្ត៍ខ្មាស់។
គួររំឡឹកថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកស្ថានីយ៍ប្រេងឥន្ធនៈPTT ខាងត្បូង​រង្វង់​មូល​នាងកងស្រូវ​ ផ្លូវ​ជាតិ​លេខ​២​ ភូមិ​ក្រាំង​ស្វាយ​ សង្កាត់​ ព្រែក​កំពឹស​ ខណ្ឌ​ដ​ង្កោ​ រាជធានីភ្នំពេញ។ ​បុរសខាងលើនេះ ឈ្មោះ អ៉ឹម សិរីរត្ន័ អាយុ ២៩ ឆ្នាំ មុខរបរគ្រូបង្រៀន នៅវិទ្យាល័យ ប្រា​សា​ទ មានទីលំនៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។
ក្នុងនោះរូបភាព ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ ជាប់ផ្លូវជាតិលេខ២ លោក សារុន វិថូរ៉ាត់ ដែ​លជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ ឈរថតជិតបុរសម្នាក់រងរបួសបែកមាត់ ប​​​​​​ង្ក​​រអោយមានការយល់ច្រឡំថា លោក សារុន វិថូរ៉ាត់ ជាជនបង្ករហិង្សារលេីបុរសនោះទៅវិញ ។
ក្នុងនោះតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាពេលកើតហេតុគេឃើញឈ្មោះ អ៉ឹម សិរីរត្ន័ អាយុ ២៩ ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យប្រាសាទ មានទីលំនៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ បានជិះរថយន្ត​កា​មរីបាឡែន ស្លាកលេខ2U-7924 ភ្នំពេញ ម្នាក់ឯងចូលមកស្ថានីយ៍ប្រេង PTT ត្រង់ចំណុចខាងត្បូងរង្វង់មូ​ល​កួរស្រូវ ផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះឈ្មោះ អ៉ឹម សិ​រីរត្ន័ បានយកទូរស័ព្ទដៃរបស់ខ្លួនទៅថត ប្រដាប់ភេទ របស់ស្ត្រីម្នាក់អាយុប្រហែល៥០ ឆ្នាំ នៅក្នុងបន្ទប់ទឹក ។ ពេលស្ត្រីនោះចេញពីបន្ទប់ទឹកមកឃេីញ អ៉ឹម សិរីរត្ន័ ថតបែបនេះក៏ស្រែកផ្អេីលឆោរឡោ ហេីយមនុស្សម្នានៅ ស្ថា​នី​​យ៍ប្រេង នោះក៏ចេញមកនាំគ្នាវាយ ឈ្មោះ អ៉ឹម សិរីរត្ន័ ម្នាក់ មួយដៃមួយជេីងបណ្ដាល អោយរងរបួសគួរសម ។ បន្ទាប់ មកស្ត្រីនោះក៏ជិះរថយន្ត RAV4 ពណ៌ ទឹកប៊ិច ជាមួយប្ដីចាកចេញទៅ ដោយមិនបានដាក់ពាក្យបណ្ដឹងអ្វីទេ ។ថៅកែស្ថានីយ៍ប្រេងក៏បានរាយការណ៍ទៅនគរបាល ហេីយនគរបាលបានចុះទៅដល់កន្លែងកើតហេតុឃេីញ ឈ្មោះ អ៉ឹម សិរីរត្ន័ រងរបួស ក៏អោយបងប្អូនមកធានានាំយកទៅពេទ្យនៅ ខេត្តតាកែវ បាត់ទៅ ។ ក្នុងនោះសមត្ថ​កិ​ច្ចមិនដឹងថានរណាខ្លះចូលរួមបង្ករហិង្សានោះទេ ព្រោះប្រជាពលរដ្ឋច្រើន ម្យ៉ាងកាមេរ៉ាក៏ថតមិនច្បាស់ ព្រោះពេ​ល​យប់។​
ដោយឡែកក្រោយកើតមានហេតុការណ៍នេះ លោក អ៉ឹម សិរីរដ្ឋ ដែលថៅកែស្ថានីយ៍ប្រេងសាំង លោក សារុន​ វិថូរ៉ាត់ បានបោទប្រកាន់ថាបានលបមើលនារីម្នាក់ចូលបន្ទប់ទឹក និងចោទថាមានអ្នកនៅពីក្រោយខ្នងជួលមក បំផ្លា​ញបន្ទប់ទឹកស្អាត ស្ថានីយ៍ប្រេងសាំងខ្លួនរហូត អ៉ឹម សិរីរដ្ឋ បានរងនូវអំពើហិង្សាធ្ងន់ធ្ងរ និងចងស្លាបសេក ថតបង្ហោះជាសាធារណៈ រួចមក ។
ពេលនេះលោក អ៉ឹម សិរីរដ្ឋ ដែលជាគ្រូបង្រៀន បានបង្ហោះសារនៅលើ បណ្តាញសង្គម នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​​២០១៩នេះថា«ខ្ញុំបានចេញពីមន្ទីរពេទ្យវិញហើយ!សូមរលឹកកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រ​ហែ​លជា ៨ យប់ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញមកផ្ទះ(តាកែវ)។ លុះមកដល់ចំណុចគួរស្រូវ ខ្ញុំបានចូលការ៉ាសសាំង PTT បំណងចាក់សាំង តែខ្ញុំបានចូលបន្ទប់ទឹកសិន ។ ប៉ុន្តែដោយភ្លេចមើល ខ្ញុំក៍ចូលបន្ទ​ប់​ទឹកនារី ពេលចូលទៅដល់ទើបបានដឹង ហើយក៍រៀបដើរចេញមកវិញ ស្រាប់តែមានបុរសៗស្រែកថា “រ៉ែងធ្វើអី” ។ ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេញ ស្រាប់តែពួកគេរត់មកវាយខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរ តែរត់មិនទាន់ ។ (សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភាពលូចថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះក៍មិនមែនថ្ងៃទី ១៦ ធ្នូដែរ)។ បក្ខពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ ។ ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំណំ។ ថៅកែរូបនោះបានសំឡុតសួរខ្ញុំថា តើអ្នកណាជួលខ្ញុំ​មកអុកឡុកកន្លែងគាត់ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុងទេ ហើយក៍គ្មានអ្នកណាជួលដែរ ។ ថៅកែបានបង្ខំឲ្យឆ្លើយ​ថា​អ្នក​ណាជួលគាត់ឲ្យរួចខ្លួនតែបើមិនឆ្លើយទេនឹងបន្តឲ្យកូនចៅវាយរហូតដល់ស្លាប់។តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេ។ ទីបំផុត ប៉ូលីសបានមកដល់ ។ សូមបញ្ជាក់ថា “បើប៉ូលីសមិនបានមកដល់ទេ ខ្ញុំប្រហែលជាត្រូវកូនចៅថៅកែវាយរហូតដល់ស្លាប់” ។ ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេព្រោះខ្ញុំមិនចង់វែងឆ្ងាយ តែខ្ញុំសរសេរ​សារ​នេះដើម្បីកុំឲ្យសាធារណ:ជនស្តាប់តែម្ខាងៗ ។ ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះហេតុការណ៍នេះ
១. បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃាត់ខ្លួនខ្ញុំហើយបញ្ជូនឲ្យប៉ូលីស ព្រោះប្រទេសមានច្បាប់ ។
២. ការប្រើអំហិង្សា(ឲ្យកូនចៅវាយខ្ញុំដូចសត្វ) ជាបទល្មើសព្រហ្មទណ្ឌ ។ ថៅកែដឹងច្បាប់តែបំពានច្បាប់បង្កើតឡើង​ដោ​យរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។
៣. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន ។ ទង្វើរបស់ថៅកែបំពានមន្រ្តីរបស់សម្តេច ស្មើនឹងបំពានសម្តេច។
៤. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយ ព្រះករុណាជីវិតដំកល់លើត្បូង ន​រោ​ត្តម សីហមុនី ។ ទង្វើរបស់ថៅកែមកលើខ្ញុំ គឺបំពានព្រះចេស្តារបស់ព្រះមហាក្សត្រ។
៥. ខ្ញុំបានប្រាប់ថា ខ្ញុំជាគ្រូបង្រៀនទេ មានរឿងអីនិយាយគ្នាបាន តែលោកថៅកែមិនបានប្រាប់ឲ្យកូនចៅឈប់វា​យខ្ញុំទេ ។ ទង្វើរបស់លោកគឺមើលងាយគ្រូបង្រៀន លោកមានអ្វីៗដូចសព្វថ្ងៃនេះក៍ដោយសារគ្រូបង្រៀនដែរ ។
*សូមបងប្អូនគិតពិចារណាតាមការគួរ ។ សូមអរគុណ ! » ៕

0 Reviews:

Post a Comment