Friday, December 13, 2019

សហព័ន្ធ​បាល់ទាត់​កម្ពុជាចេញ​បញ្ជី​ឈ្មោះ​ក្រុម​យុវជន U-20 ត្រៀម​ទៅ​ចូលរួម​ពាន BTV CUP នៅ​វៀតណាម

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​កម្ពុជា​អាយុ​ក្រោម​១៨​ឆ្នាំ ​សម្រាប់​ការប្រកួត BTV Cup 2019 នៅ​ខេត្ត Binh Duong ប្រទេស​វៀតណាម ដោយមាន​កីឡាករ​សរុប​២០​រូប ដែល​នឹង​ចេញដំណើរ​ទៅ​នា​រសៀល​ថ្ងៃ​ទី​១២​នេះ​។​
​សមាសភាព​កីឡាករ​ទាំង​២០​រូប​រួមមាន​ ៖ អាត អូន​តូច​, ចាន់ សុភា​, ជា សុខ​ម៉េង​, ជូ ស៊ី​នទី​, អ៊ា​ន ពិសី​, កែវ ឧ​ត្ត​ម​, វុ​ធ តុលា​, ក​យ សា​លីម​, លឹម ពិសុទ្ធ​, លី ម៉ា​ឯល​, មិ​ត សា​ម៉ើ​យ​, មិន រតនៈ​, រី លាភ​ផេង​, ធី លៀង​, សៅ វ៉ៃ​ហ្វី​, សៀន សុ​ភ័​ត្ត្រា​, សៀង ច​ន្ធា​, សឿត ណា​វ៉ា​, ស រតនា និង ថា ច័ន្ទ​ឬ​ទ្ធី។​ ​ក្នុង​កាលវិភាគ​ នៃ​ការប្រកួត​ គឺ​កម្ពុជា ត្រូវ​ជួប​ក្រុមយុវជន​អាយុ​ក្រោម​២០​ឆ្នាំ​របស់​វៀតណាម នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ វេលា​ម៉ោង​៦​ល្ងាច នៅ​កីឡដ្ឋាន Binh Duong គ្រា​ដែល ១​គូ​ទៀត ក្លិប Becamex Binh Duong ដែលជា​ម្ចាស់ផ្ទះ ត្រូវ​ជួប​យុវជន​អាយុ​ក្រោម​២០​ឆ្នាំ របស់​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ។​
​សូមបញ្ជាក់ថា ពាន « BTV International Football Tournament – Number One Cup 2019 » គឺជា​ពាន​យុវជន​អាយុ​ក្រោម​២០​ឆ្នាំ រៀបចំឡើង​ដោយ​ទូរទស្សន៍ BTV របស់​វៀតណាម ( Binh Duong Television Cup ) របស់​ខេត្ត Binh Duong ភាគខាងត្បូង​ប្រទេស​វៀតណាម។
លោកគ្រូ Koji Gyotoku នឹង​ដឹកនាំ​ក្រុមយុវជន​កម្ពុជា ក្នុង​បេសកកម្ម​នេះ ដើម្បី​ជា​ការ​ត្រៀមខ្លួន​ក្រោយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ កម្ពុជា ឡើង​ទៅ​កាន់ការ​ប្រកួត​ជុំ​ចុងក្រោយ​ នៃ​ពាន​រង្វាន់ AFC U-19 Championship 2020 កាលពីពេល​ថ្មីៗ​កន្លងទៅ ហើយ​នេះ​ ក៏ដូចជា​ការត្រៀមខ្លួន​របស់​ពួកគេ​ផងដែរ មុន​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ដ៏​ពិបាក​នោះ៕

0 Reviews:

Post a Comment