Thursday, January 2, 2020

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០១៩

កំពត : ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែធ្នូ ឆ្នាំ ២០១៩ ដែលកិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្តមួយចំនួន មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក
សរុប ៧៦នាក់។

កិច្ចប្រជុំនេះបានផ្ដោតលើរបៀវារៈសំខាន់ៗរួមមាន៖
១-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
២-ពិនិត្យពិភាក្សាលើការបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែធ្នូឆ្នាំ២០១៩។
៣-របាយការណ៍លទ្ធផលនៃការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ ២០ ១៩។
៤-ពិនិត្យនិងផ្ដល់យោបល់ លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២០-២០២២ )។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្តម​ ជាវ តាយអភិបាលខេត្តបានធ្វើការវាយម្លៃខ្ពស់ចំពោះលទ្ធផលការងារដែល
សម្រេច នារយះពេលពេញមួយឆ្នាំ២០១៩ ដែលទើបតែឆ្លងផុតទៅថ្មីៗនេះ ។ ដោយឯកឧត្តមអភិបាលខេត្ត បានធ្វើការកត់សំគាល់លើកឡើង ក្នុងនោះក្រៅពីការងារបង្កបង្កើនផល របស់ប្រជាពលរដ្ឋ ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការងារបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែរីកចម្រើនល្អប្រសើរ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានលើកថា យើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមនិងប្រជាពលរដ្ឋ ត្រូវតែរួមសាមគ្គីគ្នាថែរក្សាឲ្យបានដាច់ខាតនូវតម្លៃសុខសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែងតរៀងទៅ៕





 




0 Reviews:

Post a Comment