Tuesday, January 14, 2020

រថយន្តដឹកអេស្កាវ៉ាទ័រមួយគ្រឿង ចុះចំណោទចាប់ហ្វ្រាំងមិនជាប់ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅខេត្តកោះកុង....

(កោះកុង)៖ នៅវេលាម៉ោង០៨៖២០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង​០​១​​លើក លើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះ​កុ​ង បណ្តាលមកដឹកធ្ងន់ ចុះចំណោទចាប់ហ្វ្រាំងមិនជាប់ក្រឡាប់ធ្លាក់ផ្លូវ។
រថយន្តបង្ក ដឹកអេស្កាវ៉ាទ័រ បើកបរដោយឈ្មោះ ផាន់ សុគារ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធ​រ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់ និងរួមដំណើរ១នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ស្លាប់នៅកន្លែងកើតហតុ។
មូលហេតុ រថយន្តប្រើប្រាស់ល្បឿន ចុះចំណោតផ្លូវកោងបណ្ដាល ឲ្យបុករនាំងការពារផ្លូវ បណ្ដាលឲ្យក្រឡាប់ធ្លាក់។ 
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំតាតៃក្រោម ចុះអន្តរាគមន៍ ជួយសង្គ្រោះជនរងគ្រោះ ទាន់ពេលវេលា។ បច្ចុប្បន្ន កំ​ពុងយកសាកសពជនរងគ្រោះ៕








0 Reviews:

Post a Comment