Saturday, January 25, 2020

ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកត្រាំកក់ អញ្ជើញបើកកិច្ចប្រជុំបូកសរុបសហភាពការណ៍ទូទៅ និងការងារគណបក្សប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់ស្រុកត្រាំកក់ ខេត្តតាកែវ

ខេត្តតាកែវ៖ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកត្រាំកក់  ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មការធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយភូមិ ឃុំ ទូទាំងស្រុក បានអញ្ជើញចូលរួមបូកសរុបសហភាពការណ៍ទូទៅ និងការងារគណបក្សប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់គណបក្សប្រជាជនកម្ពុជាស្រុកត្រាំកក់ ខេត្តតាកែវ។ កិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំគណបក្សស្រុក នាព្រឹកថ្ងៃសៅរិ៍ ១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២០។

មានប្រសាសន៍នាសឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកត្រាំកក់ បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារថ្នាក់កណ្ដាល ចុះជួយភូមិ ឃុំ ស្រុក ព្រមទាំង សមាជិក សមាជិកបក្សទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ខិតខំបំពេញភារកិច្ចបំរើពលរដ្ឋនៅមូលដ្ឋាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តៃីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយសម្តេចបានកសាងប្រទេសតាំងពីបាតដៃទទររហូតដល់មានការរីកចំរើនលើគ្រប់វិស័យ និងបានធ្វើឲ្យប្រទេសជាតិ ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ជាពិសេសគឺបាននាំយកនូវសន្តិភាពពេញផ្ទៃប្រទេស សម្រាប់ឲ្យប្រជាជន និងប្រទេសជាតិ ៕





0 Reviews:

Post a Comment