Thursday, January 16, 2020

ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងក្រុងពោធិ៍សាត់ ខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ....

(ពោធិ៍សាត់)៖ ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ទំហំ ៥x៦ម៉ែត្រ នៅក្រុងពោធិ៍សាត់ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូ​​ច​ខាតសម្ភារមួយចំនួនធំ តែមិនបណ្តាលឲ្យរងគ្រោះ ដល់អាយុជីវិតមនុស្សឡើយ។
ករណីអគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិពោធិ៍តាគួយ ស​ង្កា​ត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
តាមការបញ្ជាក់បានឲ្យដឹងថា ផ្ទះដែលអគ្គីភ័យលេបត្របាក់នោះ សង់ពី​ឈើ ប្រក់ក្បឿង មានទំហំ ៥x៦ម៉ែត្រ ខូចខាតទាំង​ស្រុ​ង ដែលមានម្ចាស់ផ្ទះឈ្មោះ រ៉ាយ ហឿន អាយុ៧៥ឆ្នាំ រស់នៅភូមិស​ង្កាត់​ខាងលើ។ ករណីនេះត្រូវបានសមត្ថកិច្ចដាក់ការសន្និដ្ឋានថា ដោយសារផ្ទុះសេខ្សែភ្លើង។ដោយសារភូមិសាស្រ្តនៅទីនោះមានលក្ខណៈតូច ចង្អៀត ធ្វើឲ្យកម្លាំងសមត្ថកិច្ច ពិបា​ក​ក្នុងការជួយអន្តរាគមន៍ បានទាន់ពេលវេលា ក៏ប៉ុន្តែកម្លាំងសមត្ថកិច្ច នៅតែខិតខំរកវិធីសាស្រ្ត ដើម្បីជួយទប់ស្កាត់មិនឲ្យអគ្គី​ភ័​យនេះ រាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងទៀតបានឡើយ។
ជាមួយនឹងការជួយអន្តរាគមន៍ជួយពន្លត់អគ្គីភ័យនេះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់ឡានទឹកចំនួន ៣គ្រឿង ទើបគ្រប់គ្រងសភាពការទាំងស្រុងបាន។ ក្នុងប្រតិបត្តិការនេះផងដែរ បានការជួយអន្តរាគមន៍ដល់ទីកន្លែង ពីសំណាក់លោក ចាប នាង អភិ​បា​លក្រុងពោធិ៍សាត់ និងបងប្អូនប្រជាពលរដ្ឋ ជិតខាងភូមិផងរបងតែមួយ។
មូលហេតុមកពីដាំបាយដាក់ចង្ហាន់លោក ពន្លត់ចង្ក្រានមិនអស់ ហើយគាត់ចេញមករាប់បាត្រលោក នៅផ្លូវខាងមុខ។
បើតាមការអះអាងពីម្ចាស់ផ្ទះ បានឲ្យដឹងថា សម្ភារដែលរងការខូចខាតរួមមាន លុយខ្មែរ២លានរៀល លុយដុល្លារ១ពាន់ដុល្លារ និងសម្ភារៈក្នុងផ្ទះមួយចំនួនធំ៕









0 Reviews:

Post a Comment