Saturday, January 11, 2020

កម្លាំងចម្រុះ ចុះឆែកឆេរ និងបង្ក្រាបទីតាំងស្តុកទុកចែកចាយទំនិញខុសច្បាប់ និងខូចគុណភាព នៅទីតាំងក្នុងបុរីសៀងណាំ

សៀមរាប​ ៖​ កាលពីថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់បស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត កម្លាំងចម្រុះ​ បានសហការជាមួយមន្ត្រីគយ និងរដ្ឋករខេត្តសៀមរាប មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ម៉ក ធារ៉ា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាបទីតាំងស្តុកទុកចែកចាយទំនិញខុសច្បាប់ និងខូចគុណភាព នៅទីតាំងក្នុងបុរីសៀងណាំ ស្ថិតនៅអាគារផ្ទះ​ ០២ល្វែង គ្មានលេខ នៅក្នុងភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច បានឆែកឆេរជាក់ស្តែង​ រកឃើញវត្ថុតាងបទល្មើសមានដូចខាងក្រោម​ ៖

ក​/ ប្រភេទប្រេងឆា ៖
​  -ប្រេងឆា កានមានទំងន់ ២៥គីឡូក្រាម ចំនួន ១,១៤០កាន = ២៧,៣៦០គីឡូក្រាម
​  -ប្រេងឆា កានតូចចំណុះ ១០គីឡូក្រាម ចំនួន ១០០កេស = ១,០០០គីឡូក្រាម
​  -ប្រេងឆា ដបធំ ចំនួន ៩៧កេស = ១,៦៩៧.៥គីឡូក្រាម
​  -ប្រេងឆា ដបតូច ចំណុះ ៥លីត្រ ចំនួន ៣កេស = ៥៧គីឡូក្រាម។

ខ/ ប្រភេទប័រ​ ៖
  - ប័រលឿង ចំណុះ ១៦គីឡូក្រាម ចំនួន ៥០កេស =  ៨០០គីឡូក្រាម
  - ប័រស ចំណុះ ២៥គីឡូក្រាម ចំនួន ១៧កេស = ៤២៥គីឡូក្រាម
  - មេនំប៉័ង ចំនួន ២១កេស = ២១០គីឡូក្រាម។

គ/ ប្រភេទម៉្សៅ​ ៖
  - ម៉្សៅមីសញ្ញាកូនសោទឹកក្រូច ចំនួន ១,១៥៣ការ៉ុង = ២៨,៨២៥គីឡូក្រាម
  - ម៉្សៅមីសញ្ញាត្រីវិស័យក្រហម ចំនួន ១៣០ការ៉ុង = ៣,២៥០គីឡូក្រាម
  - ត្រីខកំប៉ុងរូបស្រីបីនាក់ ចំនួន ២១,១១៩កេស = ២,៣៨០គីឡូក្រាម
សរុប ចំនួន ៦៦,០០៤.៥ គីឡូក្រាម​ = ៦៦តោន និង ៤គីឡូ កន្លះ៕












0 Reviews:

Post a Comment