Wednesday, January 29, 2020

ទីតាំងសង្វៀនបញ្ជល់មាន់ពីរកន្លែងដែលស្ថិតនៅភូមិទន្លេបិតលើ ឃុំទន្លេបិទមស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំកំពុងតែដំណើរការយ៉ាងរលូនសង្ស័យតែជាភាគហ៊ុនរបស់លោកអធិការស្រុកត្បូងឃ្មុំ....

ត្បូងឃ្មុំ : សង្វៀនបញ្ជល់មាន់ពីរកន្លែង ដែលស្ថិតនៅចំនុច គល់ស្ពានគីសូណាត្រើយខាងកើតចុះពីស្ពានបត់ស្តាំប្រហែល៥០០ម៉ែត្រនិងមួយចំណុចទៀតនៅខាងកើតគល់ស្ពានដូចគ្នាចុះពីគល់ស្ពានទៅប្រហែលជា ១០០០ម៉ែត្រទៅខាងឆ្វេងតាមចំណុចច្រកឡឥដ្ឋជាទីតាំងបនល្បែងដ៏ធំសម្រាប់អ្នកលេងញៀនល្បែងប្រចាំថ្ងៃនៅចំណុចបរិវេណមូលដ្ឋាននោះ។
បើយោងតាមថ្នាក់ពីប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋាននោះបានឲ្យដឹងថាម្ចាស់បនល្បែងខាងលើនេះសង្ស័យតែមានខ្នងឬក៏យកថវិកាទៅសូកប៉ាន់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចនៅក្នុងនោះហើយទើបបានជាអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះហាក់បីដូចជាមិនអើពើសោះអ្វីដែលជាការសង្ស័យរបស់ប្រជាពលរដ្ឋបានលើកឡើងនិងដាក់ការសង្ស័យថាទីតាំងខាងលើនេះសង្ស័យថាជាភាគហ៊ុនរបស់លោកអធិការស្រុកត្បូងផងទេដឹងបានជាមិនអើពើដូច្នេះ។
ទាក់ទងជាមួយបណល្បែងខាងលើនេះប្រជាពលរដ្ឋបានលើកឡើងថាអំពើចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សានៅក្នុងគ្រួសារគឺកើតចេញឡើងអំពីបញ្ហាល្បែអស់ទាំងនេះព្រោះថាអ្នកដែលមកលេងល្បែងនៅទីនោះតែងតែចាញ់អស់ក្តិតខោហើយនៅពេលដែលចាញ់ល្បែងអស់គឺបែកគំនិត លួចឆក់និងប្លន់និងប្រើអំពើហិង្សានៅក្នុងគ្រួសារ។

ប្រជាពលរដ្ឋបានបន្តនិងលើកឡើងទៀតថាតើឯណាទៅពាក្យថាភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុចដែលរាជរដ្ឋាភិបាលដាក់ឲ្យអាជ្ញាធរនៅក្រោមឱវាទអនុវត្តន៍?
ហើយអ្វីដែលជាចំណុចពិសេសចុងក្រោយរបស់ប្រជាពលរដ្ឋនោះគឺស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាលោកអធិការស្រុកត្បូងឃ្មុំនិងលោកអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំមេត្តាមានវិធានការបង្គ្រាបបណល្បែងនេះផង។









0 Reviews:

Post a Comment