Sunday, January 26, 2020

កុមារអាយុ៨ឆ្នាំ គុបផាវចូលធុងសាំង បណ្ដាលផ្ទុះបែកគ្រាប់ភ្នែកស្លាប់ភ្លាមៗ នៅស្រុកស្អាង ខេត្តកណ្ដាល.....

(កណ្ដាល)៖ កុមារអាយុ៨ឆ្នាំម្នាក់ និងមិត្តភ័ក្ដផ្សេងទៀត នាំគ្នាលេងផាវកន្ទឹម ដាក់ចូលក្នុងធុងសាំង ស្រាប់តែផ្ទុះត្រូវគ្រាប់ភ្នែកស្លាប់ៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កុមាររងគ្រោះដែលត្រូវរបួសបែកគ្រាប់ភ្នែក រហូតស្លាប់ភ្លាមៗ ឈ្មោះ ផាន់ណា ដារ៉ូ។
តាមការសាសួរបំភ្លឺ និងពិនិត្យវិភាគទីកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបានយកផាវ ដែលមានសញ្ញា POP (ផាវកន្ទឹម) ទៅទម្លាក់ក្នុងធុងសាំង កកិតជាមួយបាតធុងបង្កើតឲ្យមានផ្កាភ្លើង ហើយធុងសាំងមានជាតិប្រេងសាំង និងរុនមូលតូច ដែលនាំឲ្យមានចំហេះខ្លាំងផ្ទុះ ទម្លាយបុកធាក់សន្ទះខាងលើចេញ បណ្តាលឲ្យត្រូវចំមុខ និងគ្រាប់ភ្នែកជនរងគ្រោះស្លាប់តែម្តង។
ករណីនេះចាត់ទុកជាបទពិសោធន៍ដ៏គ្រោះថ្នាក់មួយ សម្រាប់ឪពុក ម្ដាយ ឬអាណាព្យាបាលដែលបណ្ដែតបណ្ដោយឲ្យកូនៗរបស់ខ្លួន លេងផាវ ឬរំសេវជាតិផ្ទុះផ្សេង ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងធ្វើឲ្យសោកស្ដាយពេញមួយជីវិត។ ដោយឡែក សម្រាប់អ្នកដែលប្រកបអាជីវកម្មលក់ផាវ គេសង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវដើម្បីមានវិធានការទប់ស្កាត់ សំដៅកុំឲ្យមានករណីនេះកើតឡើងបន្ដទៀត៕








0 Reviews:

Post a Comment