Wednesday, January 15, 2020

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចម៉ូតូ ដកហូតបានរថយន្ត១គ្រឿង.....

ភ្នំពេញ​៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿង ម៉ាកGPX DEMON 150GR របស់ប្រជាពលរដ្ឋបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ នៅចំណុចក្នុងផ្ទះជួល ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឃាត់ខ្លួនបានកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដក​ហូ​តបានរថយន្តមួយគ្រឿងថែមទៀត ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ រួមមាន ទី១ឈ្មោះ ឌឿន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មា​នទីលំនៅផ្ទះជួល ផ្លូវលំ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ជាអ្នកលួចម៉ូតូជនរងគ្រោះ និងជនសង្ស័យទី២ឈ្មោះ ចាន់ណា ស៊ីនិត ភេ​​ទ ប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិសិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល មុខរបររត់ម៉ូតូកង់​បី​ឥណ្ឌា (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ជាអ្នកទទួលផលចោរកម្ម ។
ចំណែកជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ស្ទឹងមា​ន​ជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនិស្សិត។
ក្នុងនោះសម្ភារៈបាត់បង់រួមមាន ម៉ូតូ០១គ្រឿងម៉ាក GPX DEMON150GR ពណ៌ក្រហម ស៊េរី២០១៩ លេខតួ + លេ​ខ ម៉ាស៊ីន 110137 ពាក់ស្លាកលេខ ភ្នំពេញ 1HG 8198 (ជារបស់ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា) ។
ចំណែកវត្ថុតាងចាប់យក ៖ រថយន្ត០១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 9715 (ជារប​ស់​ជនសង្ស័យឈ្មោះ ចាន់ណា ស៊ីនិត ) ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕ 

0 Reviews:

Post a Comment