Monday, January 27, 2020

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០១៩....

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០១៩ ទិសដៅឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ចំណុះសាលារាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក មេបញ្ជាការងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នងការ ព្រមទាំងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕





















0 Reviews:

Post a Comment