Saturday, January 25, 2020

(សណ្ឋាគារ​ហាវ​ឆឹង​) ត្រូវ​គេ​សង្ស័យ​ថា​ ផ្ដល់​ទីតាំង​គ្រឿងញៀន​ ធ្វើឲ្យ​ក្មេងស្រីខ្មែរស្ទើរដូចមនុស្សឆ្គួត​....

ខេត្តព្រះសីហនុ៖ សណ្ឋាគារ​ជនជាតិ​ចិន​ដែលមាន​យីហោ​ (សណ្ឋាគារ​ហាវ​ឆឹង​) នៅ​ខាង​មុខ​កាហ្វេ​ ស្តារ​ផាក​ ភូ​មិ៣​ សង្កាត់​៤ ក្រុង​ព្រះសីហនុ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ អាចជា​កន្លែង​ផ្ដល់ទីតាំង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ស​ម្រា​ប់​ជនជាតិ​ចិន​ ខណៈ​សណ្ឋាគារ​ខាងលើ​នេះ​ទើប​បើក​ដំណើរការ​មិនបាន​ប៉ុន្មាន​ថ្ងៃផង​។ ជាក់ស្ដែង​នៅ​វេ​លាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ មានការ​ផ្ទុះភ្ញាក់ផ្អើល​មួយ​កើតឡើង​ដោយសារ​តែក្មេ​ងស្រី​ម្នាក់​បាន​រត់ចេញ​ពី​សណ្ឋាគារ​ខាងលើនេះ​ស្រែកផងយំផង​ ប៉ុន្តែ​ចុះដល់​ខាងមុខ​អាគារ​ត្រូវ​បាន​សន្តិសុ​ខ​ធ្វើការ​ចាប់ទុក​ប្រគល់​ជូន​​សមត្ថកិច្ច​។
បើតាម​របាយការណ៍​របស់​កង​កំលាំងការិយាល័យបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ការធ្វើការ​ឃាត់ខ្លួន​នេះ​បានចំនួន០៤នាក់ ក្រោម​ការ​ដឹកនាំដោយលោក វរ:សេនីត្រី ឡុង គឹមហួរ នាយការិល័យបទល្មើសគ្រឿងចុះបង្ក្រាបករណីរក្សាទុកនឹងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅចំណុចក្រុម៨ ភូមិ៣ សង្កា​ត់​លេ​ខ​៤ ក្រុងព្រះសីហនុដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន៖
ទី១-ឈ្មោះ ណាន ខៃ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិចិន មុខរបរ ជាបុគ្គលិកសណ្ឋាគារនេះ ស្រុកកំណើត ប្រទេសចិនបច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ទី២-​ ឈ្មោះ ស្រ៊ុន សុថៃលីន ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបម្រើការខារ៉ាអូខេ ស្រុកកំណើត ភូ​មិ​៤សង្កាត់៤ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅ ភូមិ៣សង្កាត់៤ ក្រុងព្រះសីហនុ។
ទី៣​- ឈ្មោះ សុត រចនា ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ខារ៉ាអូខេ ស្រុកកំណើត ភ្នំពេញបច្ចុ​​ប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
ទី៤-ឈ្មោះ នី នាងតូច ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ខារ៉ាអូខេ ស្រុកកំណើត ភូមិបឹងរាំង ឃុំភ្នំតូច ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
វត្ថុតាងដក់ហូតរួមមាន៖
១/ ម្សៅសរថ្លាចំនួន២ កញ្ចប់​ទម្ងន់ ២,៣០ ក្រាម
២/ ថ្នាំខេចំនួន២កញ្ចប់ទម្ងន់១,៦៦ ក្រាម
៣/ ថ្នាំពណ៍បៃតងចំនួន៦ទម្ងង់ ២,៨២ ក្រាម
៤/ កញ្ឆាមូជាបារីចំនួន៤ដើម
៥/ដែកកេះចំនួន៥
៦/ទូរស័ព្ទចំនួន០១គ្រឿង។
បើតាម​ចម្លើយ​របស់​ក្មេងស្រី​ជាជនជាតិខ្មែរ​ប្រាប់ថា​ ពួកនាង​មិន​មែន​ជាអ្នក​ជួញដូរ​គ្រឿងញៀន​នេះទេ​ នា​ង​ធ្លាប់តែប្រើ​ ហើយ​គ្រឿងញៀន​នេះ​នាង​ក៏មិនដឹងថា​ ជនជាតិ​ចិនរូបនេះ​មាន​គ្រឿងញៀន​ច្រើន​យ៉ាងនេះដែរ​ នាងគ្រាន់តែ​ត្រូវ​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​នេះ​នាំមក​ស្នាក់នៅ​ព្រឹក​ថ្ងៃទី​២៤នេះ ប៉ុណ្ណោះ​។

ចំណែក​ក្មេងស្រីម្នាក់ទៀតដែល​សង្ស័យ​ថា ​ប្រើគ្រឿងញៀនលើសកំរិតរហូតដល់មានកាយវិការប្លែកៗចុះរត់ផ្អើលគេឯងនោះ ពួកនាង​ថា​ បានយកគ្រឿងញៀន​លាយជាមួយ​ភេសជ្ជៈ​គោជល់​ហើយ​ផឹក​ទើប​មាន​អាការៈ​ដូច្នេះ​តែ​ម្ដង​។
ពាក់ព័ន្ធ​និងសណ្ឋាគារ​នេះ​នៅពេលដែលអ្នកសារព័ត៌មាន​យើង​កំពុង​បំពេញ​ភារៈ​កិច្ច​ចុះ​ថត​ផ្ដិតយក​រូបភា​ព​នោះ​ ក៏ត្រូវ​បាន​មេការ​ជា​ជនជាតិ​ចិន​បណ្ដេញ​មិនឲ្យ​ថត​នោះឡើយ​ ដោយសារ​តែមានការ​សម្របសម្រួលពី​សមត្ថកិច្ច​ឲ្យ​ក្រុមការងារ​យើង​ចូលថត​ទើបបាន​អនុញ្ញាត​។ បញ្ហា​ទាំងអស់នេះ​ពលរដ្ឋ​ក៏​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ ពា​ក់ព័ន្ធ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​អាគារ​ដ៏ធំមួយនេះផង​។
សូមបញ្ជាក់​ថា​ មាន​អ្នក​គ្រប់គ្រង​ជា​ជនជាតិ​ចិន​បាន​បង្ហាញ​រូបភាព​របស់​ មន្ត្រី​ធំ​ម្នាក់​ ទៅសមត្ថកិច្ច ដែល​គេ​ស្គាល់​ថា​ គឺជាអ្នកមាន​ឥទ្ធិពល អាចចាក់ដី​លុប​ស្រះទឹក​មុខ​ស្រាបៀ​អង្គរ​បាន​យ៉ាង​រលូត​ ក្នុងខេត្តព្រះសី​ហ​​នុ​នោះ​ ជុំវិញ​និង​រឿងនេះ​​​សារព័ត៌មាន​យើង​មិនទាន់អាច​សុំការ​បំភ្លឺ​ជុំវិញពីមន្ត្រីធំនោះ​បាន​នៅឡើយ​ទេ​ រ​ហូត​ដល់​ម៉ោងចេញផ្សាយ៕
















0 Reviews:

Post a Comment