Saturday, January 18, 2020

ក្រុមចោរដែលធ្វើសកម្មភាពកាប់ប្លន់ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន៣នាក់....

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរកាប់ប្លន់ ២ករណីផ្សេងគ្នា ដោយធ្វើ​​ការចាប់ខ្លួនក្រុមចោរទាំងនោះ បានចំនួន៣នាក់ និងដកហូតម៉ូតូប្រគល់ឲ្យជនរងគ្រោះវិញផងដែរ។
លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះថា ករណីទី១៖ បា​ន​កើតឡើងនៅយប់ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ដោយជនសង្ស័យកាប់ភ្លន់យកម៉ូតូ បានមួយគ្រឿង Honda Dre​a​m ឆ្នាំ២០២០ បានសម្រេច ហើយត្រូវកម្លាំងរបស់លោកចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់។
ករណីទី២៖ ចោរមួយក្រុមទៀតបានធ្វើសកម្មភាពកាប់ប្លន់ យកម៉ូតូសម្រេច០១គ្រឿង Honda Dream ឆ្នាំ២០២០ ពណ៌​ស ពាក់ស្លាកលេខភ្នំពេញ1IB-7679 នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវចាប់ខ្លួនម្នាក់ទៀតឈ្មោះ លី ស៊ីមិន អាយុ១៨ឆ្នាំ មុខរបរលាងម៉ូតូ មានទីលំនៅផ្ទះជួល ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជ​ធា​នី​ភ្នំពេញ។
ដោយឡែក ជនរងគ្រោះឈ្មោះ គា សុភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅបន្ទប់ជួល ភូ​មិ​​ជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូ Honda Dream ឆ្នាំ២០២០ ពណ៌ស ពា​ក់​ស្លាកលេខ ភ្នំពេញ1IB-7679 ហើយត្រូវនគរបាលប្រគល់ម៉ូតូជូនវិញផងដែរ។
ទន្ទឹមនឹងនេះជនរងគ្រោះទាំងពីរនាក់ប្រពន្ធ បានសម្តែងនូវក្ដីរំភើបរីករាយ និងថ្លែងអំណរគុណដល់កម្លាំងអធិការដ្ឋាននគរ​បា​ល​ខណ្ឌពោធិ៍សែនជ័យ ដែលបានធ្វើការបង្ក្រាបក្រុមចោរប្លន់ទាំងនោះ ព្រមទាំងយកម៉ូតូជូនគាត់វិញផងដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើ​ម្បី​កសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកដែលនៅសល់ កម្លាំងជំនា​ញ​កំ​ពុងស្រាវជាវតាមចាប់បន្ត៕




0 Reviews:

Post a Comment